**ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា ជំរុញឱ្យអូស្ត្រាលី ពន្យារពេលលើការអនុម័តសេចក្តីព្រៀងច្បាប់ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ**សម្តេចធិបតី ណែនាំឱ្យបន្តអនុវត្ត និងស្វែងរកដំណោះ ស្រាយសមស្រប ដើម្បីពន្លត់បញ្ហានានា ដែលនៅ សេសសល់នៅតំបន់អង្គរ**សម្តេចធិបតី៖ រយៈពេល១៥ខែកន្លងមកនេះ រាជរដ្ឋាភិបាលមិនបានដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ចាញ់បោកក្រុមវិនិយោគបានការប្រាក់ខ្ពស់នោះទេ**សម្តេចធិបតី៖ គ្មានការកែសម្រួលព្រំដីនៅតំបន់លិចទឹកបឹងទន្លេសាបទៀតនោះទេ**សម្ដេចធិបតី៖ មានគណបក្សមួយចំនួន ធ្លាប់ឃោសនាថា បើសិនជាគេឈ្នះឆ្នោត គេនឹងផ្តល់កម្មសិទ្ធិដីធ្លីមុនសម័យសង្រ្គាមឡើងវិញជូនពលរដ្ឋ**សកម្មភាពគ្រប់គ្រងការបញ្ចេញឧស្ម័នមេតានរបស់ប្រទេសចិនបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នមេតានសកល**សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ អ្នកទិញផ្ទះ តម្លៃក្រោម ៧ម៉ឺនដុល្លារ គឺរួចពន្ធប្រថាប់ត្រា**ប្រមុខរាជរដ្ឋាភិបាល៖ ករណីវិវាទដីធ្លី មិនត្រូវអង្គុយចាំបក់ផ្សែង គឺត្រូវតែពន្លត់ភ្លើងជាបន្ទាន់**លោក Li Qiang ជួបសំណេះសំណាលជាមួយតំណាងសហគ្រាសដែលចូលរួមពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយបញ្ហារឿងផ្ទះបុរី បើដោះស្រាយមិនស្រួលទេ អាចនឹងក្លាយជារឿងនយោបាយ**នាយករដ្ឋមន្ត្រីកម្ពុជា៖ វិវាទបុរី ជារឿងថ្មី និងជាបញ្ហាដែលរសើបបំផុត ទាមទារឲ្យដោះស្រាយដោយមានភាពបត់បែន យោគយល់គ្នា និងភាពអំណត់**សម្ដេចបវរធិបតី៖ កំពង់ចាម ក្លាយជាខេត្តដំបូងគេ ដែលចុះបញ្ជីក្បាលដី ផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ និងស្ថាប័ននានា ចប់សព្វគ្រប់មុនគេ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីវិវាទដីធ្លី នឹងដោះស្រាយបញ្ចប់ឲ្យអស់ទាំងស្រុង ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីបញ្ហាដីធ្លី គឺជាបញ្ហាក្ដៅដែលទាមទារឲ្យមានការដោះស្រាយ ដោយប្រុងប្រយ័ត្នបំផុត**សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យមានការពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ វិស័យសំណង ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា**សម្តេចធិបតី គាំទ្រឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានដាក់ចេញនូវសមរភូមិការងារសំខាន់ៗរបស់ក្រសួងរៀបចំដែនដី**សម្ដេចតេជោ បញ្ជាក់ជាថ្មីថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA មិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងបីនោះទេ**នាយកប្រតិបត្តិនៃអង្គការ Halo Trust គាំទ្រចំពោះការកំណត់គោលដៅថ្មីរបស់កម្ពុជា គឺកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម**ក្រសួងការងារ បើកសិក្ខាសាលាស្តីពីការជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនលើបរិវត្តកម្មនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាឲ្យទីបញ្ជាការស្រាលទាំង៦ ការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅក្នុងរដូវប្រាំងនេះ បានជាដាច់ខាត

លោកជំទាវ គឹម សេដ្ឋានី ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី៦ និងប្រគល់ពានរង្វាន់ បណ្ណសរសើរ លិខិតសរសើរ បញ្ចប់ឆ្នាំសិក្សា ២០២៣-២០២៤ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត

ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី៦ និងពិធីប្រគល់ពានរង្វាន់ បណ្ណសរសើរ លិខិតសរសើរ បញ្ចប់ឆ្នាំសិក្សា ២០២៣-២០២៤ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត និងមានការចូលរួមពី គណៈគ្រប់គ្រង ឯកឧត្តម លោកជំទាវ នាយក នាយិកា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល លោក លោកស្រី និងសិស្សានុសិស្សសរុបប្រមាណ ៣៥០នាក់។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ រដ្ឋលេខាធិការប្រចាំការ សូមថ្លែងអំណរគុណចំពោះ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃសាលាអាមេរិកាំងហ្គោលឌិនហ្គេត ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមសម្រេចនូវចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសចំពោះមាតាបិតា អ្នកអាណាព្យាបាលដែលបានខិតខំប្រឹងប្រែងក្នុងការវិនិយោគលើវិស័យអប់រំសម្រាប់បុត្រធីតាកន្លងមក ហើយក៏បានបញ្ជាក់ដែរថា គ្មានអ្វីដែលទទួលបានផលចំណេញជាងការវិនិយោគលើវិស័យអប់រំទេ ថ្វីដ្បិតតែការបណ្ដុះបណ្ដាលធនធានមនុស្សត្រូវប្រើរយៈពេលវែងឆ្ងាយ ហើយត្រូវប្រើនូវថវិកាច្រើន ប៉ុន្តែនេះគឺជាការវិនិយោគមួយដែលទទួលបានផលចំណេញច្រើនបំផុតលើសពីការវិនិយោគផ្សេងៗទៀត។

នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកា
លទី៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការកសាងមូលធនមនុស្ស នៅតែជាអាទិភាពចម្បងបំផុត ក្នុងគោលបំណងសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសកម្ពុជាដែលបច្ចុប្បន្នជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក៏ដូចជាប្រទេសអភិវឌ្ឍឆ្នាំ២០៥០។

ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្សនោះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលនយោបាយ ក៏ដូចជាទិសដៅកែទម្រង់អាទិភាពជាច្រើន ដើម្បីសម្រេចគោលដៅមួយចំនួនដូចខាងក្រោម៖

(១).បណ្តុះបណ្តាលឱ្យកុមារ យុវជនកម្ពុជាមានមនសិការស្នេហាជាតិ ទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ និងមានមោទកភាពជាតិ ដើម្បីបង្កើតបាននូវសាមគ្គីភាព និងអត្តសញ្ញាណជាតិ។ នាពេលបច្ចុប្បន្ន អាទិភាពក្នុងកម្រិតនៃការអប់រំបឋមសិក្សាដែលជាការអប់រំដំបូង គឺក្រសួងមានគោលដៅពង្រឹងនូវការលើកកម្ពស់អំណានដំបូង ពោលគឺធ្វើយ៉ាងណាប្រើប្រាស់នូវវិធីសាស្ត្រដែលធ្វើឱ្យសិស្សចេះអាន ចេះសរសេរ និងចេះប្រើប្រាស់ភាសាខ្មែរច្បាស់ស្ទាត់ ពីព្រោះនៅក្នុងដំណាក់កាលដំបូងនៃការអប់រំនៅមត្តេយ្យ ឬបឋមសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ នេះ គឺជាកត្តាកំណត់នៃការសិក្សារបស់សិស្សានុសិស្សគ្រប់រូប រហូតដល់បញ្ចប់ភូមិសិក្សានាពេលអនាគត។ ប្រសិនបើក្មួយៗអាចទទួលបាននូវការសិក្សាអំណានដំបូង និងគណិតដំបូង សិស្សានុសិស្សនឹងអាចចាប់យកជំនាញ STEM បច្ចេកវិទ្យា ការចេះភាសាច្បាស់ទាំងភាសាជាតិ និងភាសាអន្តរជាតិ ក៏ដូចជាមូលដ្ឋានគណិតវិទ្យា គឺមានសារៈសំខាន់ខ្លាំងក្នុងការសម្រេចនូវគោលដៅសម្រាប់សិស្សានុសិស្ស។
(២). ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់អ្នកសិក្សា ដើម្បីទទួលបានតុល្យភាពរវាងការអភិវឌ្ឍវិជ្ជាសម្បទា កាយសម្បទា ចរិយាសម្បទា និងបំណិនសម្បទាឆ្លុះបញ្ចាំងនូវភាពគ្រប់ជ្រុងជ្រោយនៃការអប់រំ។

(៣). ការផលិតនូវធនធានមនុស្សដែលមានចំណេះដឹង បំណិន និងសមត្ថភាពដែលស្របទៅតាមតម្រូវការ ការងារ អាចប្រកួតប្រជែងនៅថ្នាក់តំបន់ និងសកលោក កម្មវិធីសិក្សា (IB) ចាប់ពីកម្រិតមត្តេយ្យ រហូតដល់មធ្យមសិក្សាទុតិយភូមិដែលទទួលបានការអនុញ្ញាតផ្តល់នូវការសិក្សាកម្មវិធី (IB) នេះ ដែលជាកម្មវិធីមួយដែលទទួលស្គាល់ទូទាំងពិភពលោក ដែលបណ្ដុះនូវបំណិនទន់ ឬបំណិនសតវត្សរ៍ទី២១ ដែលធ្វើឱ្យសិស្សានុសិស្សមានសមត្ថភាពក្នុងការធ្វើការងារជាក្រុម ការទំនាក់ទំនង មានបំណិនសង្គម មានបំណិនផ្នែកបច្ចេកវិទ្យា មានការត្រិះរិះពិចារណា មានគំនិតផ្ដួចផ្ដើមថ្មី អាចចេះដោះស្រាយបញ្ហាផ្សេងៗដែលទាំងអស់នេះអាចប្រែក្លាយក្មួយៗទៅជាផ្នែកមួយនៃដំណោះស្រាយរបស់ប្រទេស របស់សង្គម និងរបស់ពិភពលោក។

សារជាថ្មីម្តងទៀត តាងនាមប្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ រដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណដល់ គណៈគ្រប់គ្រង ឯកឧត្តម លោកជំទាវ នាយក នាយិកា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល ទាំងអស់ដែលតែងតែចូលរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ កម្ពុជាឱ្យកាន់តែរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង