**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា

ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក រៀបចំសិក្ខាសាលា ចែករំលែកបទពិសោធលើការងារវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន

ភ្នំពេញ៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ជាការងារអាទិភាពមួយរបស់ក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងរយៈពេលបន្តបន្ទាប់ ក្រសួងមុខងារសាធារណៈ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់សិក្សារៀបចំ និងសហការជាមួយក្រសួង-ស្ថាប័នទាំងអស់នៅកម្ពុជា ដើម្បីរៀបចំការងារនេះ តាមរយៈកិច្ចប្រជុំបច្ចេកទេសជាច្រើន ការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពិគ្រោះយោបល់នានា ធ្វើយ៉ាងណាសម្រេចបានការងារនេះឱ្យបានឆាប់រហ័សនៅក្នុងឆ្នាំ២០២៤។

ជាផ្នែកមួយនៃការងារវិភាគមុខងារដ៏មានសារៈសំខាន់នេះ ក្រសួងមុខងារសាធារណៈ សហការជាមួយធនាគារពិភពលោក និងដៃគូសហការនានា រៀបចំសិក្ខាសាលា ស្តីពី«ឧត្តមានុវត្តន៍នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការពង្រឹងសមិទ្ធកម្មវិស័យសាធារណៈ» ក្រោមអធិបតីរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ក្នុងប្រសាសន៍បើកសិក្ខាសាលា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្អែកលើបទពិសោធន៍ ក្នុងក្របខណ្ឌជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈ បានគិតគូរ និងរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណង៖ (១).ពិភាក្សាអំពីបទពិសោធនៃការអនុវត្តល្អៗ សម្រាប់ការរៀបចំ និងការអនុវត្តកិច្ចការអាទិភាពនៃការកែទម្រង់រដ្ឋបាលសាធារណ: រួមទាំងការវិភាគមុខងារ ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃស្ថាប័នសាធារណ:នៅគ្រប់កម្រិតអភិបាលកិច្ចទាំងអស់ (២).ផ្លាស់ប្តូរបទពិសោធ និងចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប និងការធ្វើនវានុវត្តន៍ បច្ចេកទេស ដើម្បីពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិការងារនៅក្នុងវិស័យសាធារណ: (៣).ពិភាក្សាអំពីវឌ្ឍនភាពនៃការងារអាទិភាពកំណែទម្រង់រដ្ឋបាលសាធារណ: នាពេលបច្ចុប្បន្ន និងដើម្បីស្វែងរក ឬកំណត់នូវចំណុច ឬផ្នែកដែលត្រូវការកែលម្អសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា សិក្ខាសាលានាថ្ងៃនេះ ក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ និងជាទស្សនវិស័យ ចំណេះដឹងបន្ថែម និងគុណវុឌ្ឍក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ក្រសួង-ស្ថាប័ន ដើម្បីរៀបចំ និងពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ក៏ដូចជាការដោះស្រាយបញ្ហាមួយចំនួន ដែលក្រសួង-ស្ថាប័ន បាននឹងកំពុងជួបប្រទះរួមមាន៖ (ទី១).ភាពមិនច្បាស់លាស់ ឬការត្រួតជាន់គ្នានៃមុខងារ និងការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួង-ស្ថាប័ន (ទី២).ភាពខ្វះចន្លោះនៃការធ្វើអាទិភាវូបនីយកម្ម ផ្អែកលើស្ថានភាពដែលក្រសួង-ស្ថាប័ន ត្រូវអនុវត្ត (ទី៣).ភាពស្មុគស្មាញនៅក្នុងអន្តរទំនាក់ទំនងរវាងក្រសួង-ស្ថាប័ន និងបញ្ហាអសង្គតិភាពនៃការកំណត់សមិទ្ធកម្មរបស់ក្រសួង-ស្ថាប័ន (ទី៤).ភាពមិនពេញចិត្តរបស់អ្នកប្រើប្រាស់សេវា ចំពោះកម្រិតគុណភាពនៃសេវាដែលផ្តល់ដោយក្រសួង-ស្ថាប័នជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ចាក់ពីភាពចំាបាច់នៃការវិភាគមុខងារ ដែលក្រសួង-ស្ថាប័នសាមី ត្រូវចូលរួមសហការ និងអនុវត្តន៍ទាំងអស់គ្នា ដោយឈរលើភាពជាម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅដល់គោលដៅដែលបានកំណត់។

គួរបញ្ជាក់ថា សិក្ខាសាលាស្តីពី «ឧត្តមានុវត្តន៍នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការពង្រឹងសមិទ្ធកម្មវិស័យសាធារណៈ» មានការអញ្ជើញចូលរួមដោយឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តំណាងក្រសួង-ស្ថាប័ន៣០ តំណាងធនាគារពិភពលោក គ្រូឧទ្ទេសជាតិ-អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជំនាញនៃក្រសួងមុខងារសាធារណៈ និងតាមប្រព័ន្ធអនឡាញ។

សិក្ខាសាលានេះមានរៀបចំបទបង្ហាញស្តីពី ពាក់ព័ន្ធការងារវិភាគមុខងារដោយអ្នកជំនាញក្នុងវិស័យសាធារណៈជាតិ និងអន្តរជាតិ, បទពិសោធ និងករណីសិក្សារបស់ប្រទេសអូស្ត្រាលី និងប្រទេសសិង្ហបុរី និងលំហាត់ពិភាក្សាផងដែរ។ សិក្ខាសាលានេះជាការសហការរៀបចំដោយក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក រួមជាមួយការសហការឧបត្ថម្ភដោយ The European Union និងAustralian Aid៕

អត្ថបទដែលជាប់ទាក់ទង