**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

ឯកឧត្តម គួច ចំរើន វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកាយរឹទ្ធិខេត្តព្រះសីហនុ ដែលបានចូលរួមជាមួយអាជ្ញាធរមូលដ្ឋានបំពេញការងារសង្គម ដើម្បីគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសច្ចាប្រណិធានបំពាក់កន្សែងនវកាយរឹទ្ធិ និងសំណេះសំណាលជាមួយបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤ នៅខេត្តព្រះសីហនុ។

ជាកិច្ចចាប់ផ្តើម លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានធ្វើរបាយការស្តីពីការសច្ចាប្រណិធានបំពាក់កន្សែងកាយរឹទ្ធិចំនួន ៤៤៤នាក់ ស្រី ក្នុងនោះកាយរិទ្ធប្អូន និងកាយរិទ្ធជំទង់សរុបចំនួន ៤៤៤នាក់ នៅតាមវិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាក្នុងខេត្តព្រះសីហនុ ក្នុងគោលបំណងរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជនឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ដើម្បីឱ្យក្លាយជាពលរដ្ឋមានការទទួលខុសត្រូវចំពោះខ្លួន និងចំពោះអ្នកដទៃ និងសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន ១ ៩៤៤នាក់ ស្រី ៩៩៧នាក់។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរពិធីសច្ចាប្រណិធាន បំពាក់កន្សែងនវកាយរឹទ្ធិ និងសំណេះសំណាលជាមួយបេក្ខភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ នៅខេត្តព្រះសីហនុ។ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកាយរឹទ្ធិខេត្តព្រះសីហនុ ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងការចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បំពេញការងារសង្គម ធ្វើសកម្មភាពមនុស្សធម៌ ដើម្បីគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ខិតខំលើកស្ទួយកិត្យានុភាពជាតិ ក្នុងស្មារតីយោគយល់អធ្យាស្រ័យគ្នាល្អរួមសាមគ្គីធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ស្របតាមគោលការណ៍ណែនាំ បទបញ្ជាផ្ទៃក្នុងនិងលក្ខន្តិកៈរបស់កាយរឹទ្ធិជាតិកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាគរុគណ នៃកាយរឹទិ្ធជាតិកម្ពុជា ព្រមទាំងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាជាប្រធាន។ ការចូលរួមសកម្មភាពសង្គមជាច្រើនរបស់កាយរឹទ្ធិខេត្តព្រះសីហនុ បានទាក់ទាញទឹកចិត្តគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋ និងមហាជននៅគ្រប់មជ្ឈដ្ឋានទូទាំងខេត្តព្រះសីហនុ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកសិក្សានៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងវិទ្យាល័យ គ្រឹះស្ថានសាធារណៈ និងឯកជនដែលបានខិតខំបង្ហាត់បង្រៀនក្មួយៗ សិស្សថ្នាក់ទី១២ ដើម្បីត្រៀម ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពិសេសយកចិត្តទុកដាក់រៀបចំពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងនវកាយរឹទ្ធិនាពេលនេះ ដើម្បីក្លាយជាកាយរឹទ្ធិពេញសិទ្ធិស្របតាមគោល ការណ៍កាយរឹទ្ធិជាតិកម្ពុជា ក្នុងគោលបំណងអប់រំពួកគាត់ឱ្យមានចំណេះដឹង លក្ខណៈសម្បត្តិល្អ សីលធម៌ល្អ ក្លាយជាយុវជនដែលមានទំនួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ ស្ម័គ្រចិត្តជួយការងារសាលារៀន ធ្វើសកម្មភាពសម្អាតបរិស្ថាន សម្រួលចរាចរណ៍ និងការងារស្ម័គ្រចិត្ត ព្រមទាំងចូលរួមការងារសង្គមផ្សេងៗជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអភិវឌ្ឍចលនាកាយរឹទិ្ធ នៅខេត្តព្រះសីហនុឱ្យកាន់តែមានការរីកចម្រើនទៅមុខជាលំដាប់។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងការសច្ចាប្រណិធាន គឺការថែរក្សាខ្លួនប្រាណឱ្យមានកាយ សម្បទា ទន្ទឹមនោះត្រូវហាត់ប្រាណឱ្យមានកាយសម្បទារឹងមាំ មិនត្រូវប៉ះពាល់គ្រឿងញៀន ព្រោះគ្រឿងញៀនមិនមានផលប្រយោជន៍នោះទេ វាបង្កប៉ះពាល់សេដ្ឋកិច្ចគ្រួសារ សង្គម ពិសេសប៉ះពាល់សុខភាពក្លាយជាជនហឹង្សា ដែលសង្គមស្អប់ខ្ពើម។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងចេះអធ្យាស័យក្នុងការបើកបរ។ ចិត្តគំនិតភ្ញាក់រលឹក បន្តការខិតខំសិក្សារៀនសូត្រ ស្រាវជ្រាវនូវចំណេះដឹងថ្មីៗ ជំនាញប្រយោជន៍ដល់ការសិក្សាឈានទៅរកភាពជោគជ័យទៅអនាគត ត្រូវមានសិលធម៌ ធ្វើការកូនល្អ សិស្សល្អ ពលរដ្ឋល្អ ព្រមទាំងចូលរួមផ្សព្វផ្សាយពីគុណតំលៃនៃប្រទេសជាតិ។ ចំពោះក្មួយៗដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលក្រសួងអប់រំបានធ្វើកំណែទម្រង់អ្នកចេះ គឺជាប់ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ក្នុងការឱ្យលោកគ្រូ អ្នកគ្រូជួយបំប៉នសម្រាប់សិស្សថ្នាក់ទី១២ ដូច្នេះក្មួយត្រូវខិតខំសិក្សារៀនសូត្រ ស្វែងយល់ដោយខ្លួនដើម្បីឱ្យការប្រឡងឆ្នាំនេះជាប់បានកាន់តែច្រើន និងទទួលបាននិទ្ទេស A ច្រើនជាងឆ្នាំកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតឧបត្ថម្ភលោកគ្រូ អ្នកគ្រូចូលរួម ៤២នាក់ ម្នាក់ ១០ម៉ឺនរៀល កាយរិទ្ធ ៤៤៤នាក់ សិស្សថ្នាក់ទី១២ ៦១៦នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល និងឧបត្ថម្ភគ្រូបំប៉នថ្នាក់ទី១២ រយៈពេល ៣ខែ ចំនួន ៨០,៧៦០,០០០រៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង