**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត

ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការក្រសួងធនធានទឹក ​ចុះពិនិត្យវឌ្ឍនភាព​គម្រោង​ប្រព័ន្ធដោះទឹក និង​ពង្វាងទឹក​ចេញពីរាជធានីភ្នំពេញ និង​តំបន់ជុំវិញ

ភ្នំពេញ៖​ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង និងមន្ទីធនធានទឹក និងឧតុនិយមខេត្តកណ្តាល ចុះពិនិត្យវឌ្ឍនភាពគម្រោង​ប្រព័ន្ធដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ។ក្នុងឱកាសនោះ​ ឯកឧត្តមរដ្ឋលេខាធិការ​ និង​ក្រុមការងារ​បានចុះពិនិត្យការងារនៅ​​​ព្រែកតាគង់ ព្រែកអូរអណ្តូង ព្រែកអំបិល និងព្រែកគយក្នុងភូមិសាស្រ្តតំបន់ស្អាងភ្នំ តំបន់ព្រែករកា តំបន់ព្រែកគយ តំបន់ស្អាងធំ តំបន់ក្រាំងយ៉ូវ តំបន់បឹងជើងលូង តំបន់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ​ តំបន់ព្រែកហូរ តំបន់ព្រែកតាខ្មៅ តំបន់ព្រែកតាំងហ៊ុន ជុំវិញតំបន់ពិសេសអិចមួយ​ ក្នុងខេត្តកណ្តាល និងតំបន់ទន្លេបាទី តំបន់ត្នោតទេ តំបន់ប្រឡាយលេខ១៥ និងតំបន់ប្រឡាយ៩៨ ក្នុងខេត្តតាកែវ។
ឯកឧត្តម​រដ្ឋលេខាធិការ បាន​បញ្ជាក់ឱ្យដឹងថា​​​ បណ្តាប្រព័ន្ធប្រឡាយ និង​ព្រែកជីកទាំងនេះ​នឹងក្លាយជាឧបករណ៍​ប្រកបដោយ​ស័ក្តិសិទ្ធិភាពក្នុងការដោះទឹក និង​ជាប្រភពទឹកដ៏មានប្រសិទ្ធភាពខ្ពស់ធានាបាននូវសន្តិសុខទឹកសម្រាប់គ្រប់វិស័យ ព្រមទាំង​ជាផ្លូវគមនាគមន៍ដឹកជញ្ជូនបានគ្រប់ប្រភេទ។

ជាមួយគ្នានេះ​ ឯកឧត្តម​រដ្ឋលេខាធិការ ​បានគូសបញ្ជាក់បន្ថែមថា​ ព្រែកជីកទាំងអស់ខាងលើ​នេះ​នឹង​ធ្វើឱ្យវិស័យទឹកនៃព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវគោលដៅ​​​ក្នុងការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹកបានពេញលេញសម្រាប់រាជធានីភ្នំពេញ និងបណ្តា​ខេត្តក្នុងទិសនិរតី ៕​

អត្ថបទដែលជាប់ទាក់ទង