ក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី១
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរអង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី០១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិ៤ មានបៀបវារៈ ដូចខាងក្រោម៖
១. បើកកិច្ចប្រជុំសាមញ្ញលើកទី០១
២. ការពិនិត្យកូរ៉ុមដោយ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត
៣. ការផ្សព្វផ្សាយអំពីសេចក្ដីណែនាំលេខ ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូ បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា រាយការណ៍ដោយលោកនាយករដ្ឋបាលសាលាខេត្ត
៤. ការផ្ដួចផ្ដើមរៀបចំសេចក្ដីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត សម្រាប់រយៈពេលដប់ពីរ(១២)ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ រាយការណ៍ដោយលោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត
៥. ស្ដាប់របាយការណ៍អំពីលទ្ធផលការងាររបស់រដ្ឋបាលខេត្ត
នៅក្នុងអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាអាណត្តិមុន និងការងារសេសសល់ទិសដៅការងាររយៈពេល៣ខែ សម្រេចដោយក្រុមប្រឹក្សាផុតអាណត្តិហើយ ដែលត្រូវអនុវត្តបន្ត រាយការណ៍ដោយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត
៦. បញ្ហាផ្សេងៗ
៨. ប្រសាសន៍បូកសរុប និងផ្តាំផ្ញើរបស់ប្រធានក្រុមប្រឹក្សាខេត្ត៕