**ឯកឧត្តម សួន សុម៉ាលីន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ និងចែករង្វាន់ លិខិតសរសើរដល់សិស្សពូកែប្រចាំឆ្នាំ នៅវិទ្យាល័យព្រះអង្គឌួង**លោក ពីវ វែង អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាបឋមសិក្សារលាក់កងជើង និងអនុវិទ្យាល័យរលាក់កងជើង ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់**ប្រទេសចិនមើលឃើញការធ្វើដំណើរអន្តរតំបន់ចំនួន ៤៩.០៩ពាន់លានក្នុងរយៈពេលបីត្រីមាសដំបូង**កងទ័ពអ៊ីស្រាអែលវាយកម្ទេចការិយាល័យ UNRWA នៅតំបន់ West Bank**លោក Medvedev ស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​គោលនយោបាយ​ចំណាកស្រុក​របស់​រុស្ស៊ី**ក្រសួងមហាផ្ទៃ នឹងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ នៅថ្ងៃទី៨ ខែធ្នូ នៅទីរួមខេត្តបាត់ដំបង**ព្រះរាជសារ ព្រះមហាក្សត្រក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧**ជនជាតិកូរ៉ខាងត្បូងឈ្មោះ CHOI TAEWON នឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបណ្ដេញចេញពីកម្ពុជា និងហាមមិនឱ្យចូលសាជាថ្មីម្តងទៀត**នាយឧត្តមសេនីយ៍ វង្ស ពិសេន បន្តនាំយកអាវរងាទៅចែកជូនកងកម្លាំងចម្រុះ នៅទិសយោធភូមិភាគទី៣**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តលើសំណើសុំប្រកាសទទួលស្គាល់លោកជំទាវ យស ថានារី ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួសឯកឧត្ដម ជា ចាន់តូ**គណៈកម្មាធិការរួបរួមជាតិរបស់ប្រធានាធិបតីកូរ៉េ មកទស្សនកិច្ចលើការបណ្តុះបណ្តាល ពីសុវត្ថិភាព និងសុខភាពការងារតាមរយៈឧបករណ៍ VR នៅ NPIC**សម្តេចតេជោ អរគុណគ្រប់តួរអង្គពាក់ព័ន្ធ ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករ ណន សុខហេង និងថៅកែស្រី រឿងសត្វឆ្កែ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១ ខែវិច្ឆិកា**EDC ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣ ខែវិច្ឆិកា**សម្ដេច ម៉ែន សំអន អញ្ជើញត្រួតពិនិត្យទីតាំងរៀបចំ ពិធីសូត្រមន្តអង្គកឋិនទាន ដង្ហែទៅកាន់វត្តពោធិ៍គិរីវង្សារាម**កងពលតូចថ្មើរជើងលេខ៤២ ចែកអាវរងារដល់កងឯកភាពចំណុះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបប្រជុំពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល**ឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាស្បៀងអាហារ និងថវិកា ឧបត្ថម្ភដល់សាលាពលទាហានទី៥**អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែតុលា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែវិច្ឆិកា**ការចាប់ខ្លួនអ្នកកាសែតវៀតណាម ជាចំណុចខ្មៅក្នុងទំនាក់ទំនងអាម៉េរិក-វៀតណាម

ផ្ទះមនុស្សធម៌ទី៩១និងទី៩២ អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានប្រគល់ជូនគ្រួសារក្រីក្រ ២គ្រួសារ នៅស្រុកសូទ្រនិគម

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រួមជាមួយសហការី និងប្រតិភូក្រុមការងារបានអញ្ជើញកាត់ខ្សែបូប្រគល់ផ្ទះមនុស្សធម៌ទី៩១ ជូនឈ្មោះ ជរ តុល អាយុ៣៤ឆ្នាំ ប្រពន្ធ ឈ្មោះ ផា យីម អាយុ ៣០ឆ្នាំ មានកូនក្នុងបន្ទុក ៣នាក់ ជាគ្រួសាររងគ្រោះដោយ អគ្គីភ័យនិងមានជីវភាពក្រីក្រពុំមានលទ្ឋភាពសាងសង់ផ្ទះជាថ្មីឡើងវិញ មានមុខរបរជាកម្មករលីសែង ដកដំឡូង រស់នៅភូមិ ត្រាវបាក់ (ជប់ស្មាច់) ឃុំតាយ៉ែក ស្រុកសូទ្រនិគម និង ផ្ទះមនុស្សធម៌ទី៩២ ត្រូវបានប្រគល់ជូនឈ្មោះ ស៊ន់ សុខ អាយុ ៣៨ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនក្នុងបន្ទុក ៣នាក់ មានមុខរបរបំរើសេវានៅភោជនីយដ្ឋាន រស់នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម។

ផ្ទះមនុស្សធម៌ទាំងពីរនេះ មួយខ្នងៗមានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី០.៥ម៉ែត្រ ដែលជាអំណោយរបស់លោក Yu Lin Liao សប្បុរសជនចិនតៃវ៉ាន់ ផ្តល់តាមរយៈអង្គការរ៉ូតារីអង្គរ និង សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងទឹកប្រាក់ទាំងពីរខ្នងផ្ទះ សរុប៧ពាន់៦០០ដុល្លា។

នាឱកាសនេះលោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលឡើយ”។

លោកជំទាវបានបន្តថាស្ថិតក្នុងគ្រួសារមានជីវភាពទីទ័លក្រនិងរងគ្រោះដោយឧបទ្ទវហេតុដោយអគ្គីភ័យ និងគ្រួសារមួយទៀត ជាស្ត្រីមេម៉ាយ ដែលតម្រូវឱ្យមានការជួយជ្រោមជ្រែងពីញាតិជិតខាង សហគមន៍ និងអាជ្ញាធរមូលដ្ឋានជួយទំនុកបំរុង តាមរយៈនេះជឿជាក់ថាដោយក្តីស្រឡាញ់និងការអាណិតអាសូរក្រុមគ្រួសារនេះ លោកតា លោកយាយ អ៊ុំពូមីង នឹងបន្តជួយជ្រោមជ្រែងផ្តល់នូវកម្លាំងចិត្តនិងចូលរួមត្រេកអរចំពោះផ្ទះមនុស្សធម៌នេះ ដែលផ្ទះនេះនឹងក្លាយជាជំរកដ៏កក់ក្តៅសម្រាប់គ្រួសារទាំងពីរចាប់ពីពេលនេះតទៅ។

លោកជំទាវក៏បានក្រើនរម្លឹកដល់លោកយាយ លោកតា អ៊ុំពូមីង សូមប្រុងប្រយ័ត្នចំពោះខ្យល់ ផ្កររន្ទះ សូមរកទីជំរកសុវត្ថិភាព ជាពិសេសសុខភាពជារឿងសំខាន់សូមយកចិត្តទុកដាក់ចំពោះ សុខភាពផ្ទាល់ខ្លួននិងកូនចៅតូចៗ ដែលពួកគាត់ងាយកើតជំងឺផ្សេងៗនៅក្នុងរដូវវស្សានេះ និងសូមទៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតបំផុតបើឃើញថាអាការៈសុខភាពមិនប្រក្រតី។

ក្នុងឱកាសនោះ លោកជំទាវបានឧបត្ថម្ភអំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះ ទាំងពីរគ្រួសារក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៦០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, អំបិល១គីឡូក្រាម, កន្ទេល២, ឃីត២កញ្ចប់, សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤០ម៉ឺនរៀល និងយាយតាពូមីងបងប្អូនគ្រួសារក្រីក្រចូលរួមក្នុងពិធីប្រគល់ផ្ទះទាំងពីរចំនួន៨០នាក់ ម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, អំបិល១គីឡូក្រាម, ឃីត១កញ្ចប់ និងថវិកា៤ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង