អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះសរុប ៥,៧៤០ដើមបន្ថែមទៀត ទៅដល់ស្ថាប័នរដ្ឋ ឯកជន ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅ ដើម្បីយកទៅដាំនៅទីតាំងផ្សេងៗ
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានបន្តចែកចាយកូនឈើចម្រុះសរុប ៥,៧៤០ដើមបន្ថែមទៀតទៅដល់ស្ថាប័នរដ្ឋ ឯកជន ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅ ដើម្បីយកទៅដាំនៅទីតាំងផ្សេងៗ។
កូនឈើដែលបានផ្តល់ជូនទាំងនោះរួមមាន៖
– ផ្តល់កូនឈើចម្រុះជូនក្រុមហ៊ុន DHL Cambodia ចំនួន៥00ដើម ដើម្បីយកទៅដាំនៅខាងលិចប្រាសាទព្រហ្មកិលនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១០០ដើម បេង១០០ដើម ច្រេស៥០ដើម ឈើទាល ឬដើមយាង ១០០ដើម គគីរ៥០ដើម រំដួល៥០ដើម និងក្ងោក៥០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក ឈិត សាវី ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០០ដើម ដើម្បីយកទៅដាំតាមដងផ្លូវ នៅភូមិកន្ត្រាំង ឃុំកន្រ្តាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឈើទាល៥០ដើម គគីរ៥០ដើម ធ្នង់២០ដើម បេង៥០ដើម និងត្របែកព្រៃ៣០ដើម។
– ផ្តល់កូនគគីរជូនលោក អ៊ឹម ញ៉យ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០០ដើម ដើម្បីយកទៅប្រគេនតាមវត្តអារាមនៅរាជធានីភ្នំពេញ។
– ផ្តល់កូនឈើចម្រុះជូនក្រុមហ៊ុន WAKODO Cambodia ចំនួន៧0ដើម ដើម្បីយកទៅដាំនៅបរិវេណខាងជើងអតីតផ្សារយាងធំនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់៣០ដើម ឈើទាល២០ដើម និងឥន្ទនេល២០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក គា រក្សា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៦០ដើម ដើម្បីយកទៅប្រគេនព្រះសង្ឃ នៅវត្តអង្គអណ្តែត ខេត្តតាកែវ។ កូនឈើទាំងនោះរួមមាន ធ្នង់១០ដើម បេង១០ដើម រំដួល៣០ដើម និងផ្កាព្កុល១០ដើម។
– ផ្តល់កូនឈើចម្រុះជូនអ្នកស្រី ហ៊ិន ចាន់តារា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១០ដើម ដើម្បីយកទៅដាំនៅខេត្តព្រះវិហារ។ កូនឈើទាំងនោះរួមមាន ធ្នង់៥ដើម និងបេង៥ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក សេង វុទ្ធី ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥៥០ដើម ដើម្បីយកទៅដាំលើដីផ្ទាល់ខ្លួន ស្ថិតនៅភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ធ្នង់១២០ដើម ក្ងោក១០០ដើម កកោះ១០០ដើម គគីរ១០០ដើម ឈើទាល៣០ដើម និងពពេល១០០ដើម។
– ផ្តល់កូនឈើចម្រុះជូនតំណាងព្រះសង្ឃ ចំនួន៣០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្តមុនឆាយលាងវនារាម ស្ថិតក្នុងភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឈើទាល១០០ដើម ធ្នង់១០០ដើម និងក្ងោក១០០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក ហ៊ីង ភីរម្យ នាយកអនុវិទ្យាល័យជប់តាត្រាវ ចំនួន១,២៥០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណអនុវិទ្យាល័យ និងតាមដងផ្លូវ ស្ថិតនៅឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម ធ្នង់៣០០ដើម បេង២០០ដើម រំដួល១០០ដើម លឿងរាជ១៥០ដើម ជើងគោ១០០ដើម ធ្នង់១០០ដើម ក្ងោក៥០ដើម និងត្របែកព្រៃ៥០ដើម ។
– ផ្តល់កូនឈើចម្រុះជូនលោក កែវ កុលបុត្រ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៦០ដើម ដើម្បីយកទៅដាំក្នុងដីផ្ទាល់ខ្លួន នៅភូមិអារញ្ញ សង្កាត់សៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០ដើម ធ្នង់១០ដើម បេង១០ដើម រំដួល១០ដើម ក្ងោក១០ដើម និងស្តៅ១០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក ហួន ថុន នាយកវិទ្យាល័យសែនសុខ ចំនួន២,០០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវិទ្យាល័យ និងអមតាមដងផ្លូវ ស្ថិតនៅភូមិច្រនៀង ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង២០០ដើម ធ្នង់២០០ដើម បេង២០០ដើម ច្រេស២០០ដើម គគីរ២០០ដើម ផ្ចឹក១០០ដើម កកោះ១០០ដើម ឈើទាល១០០ដើម ផ្តៀក១០០ដើម រំដួល១០០ដើម លឿងរាជ២០០ដើម ក្ងោក១០០ដើម ត្របែកព្រៃ១០០ដើម និងផ្កាព្កុល១០០ដើម។
– ផ្តល់កូនឈើចម្រុះជូនលោក ម៉ន សារ៉ន ប្រធានស្នាក់ការអគ្គិសនីរុនតាឯក ចំនួន៥៤០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណស្នាក់ការអគ្គិសនី ស្ថិតនៅភូមិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម បេង១០០ដើម ឈើទាល១០០ដើម គគីរ១០០ដើម និងក្ងោក៤០ដើម៕