មន្ត្រីអាមេរិក៖ ការអះអាងរបស់ក្រុម Houthi អំពីការវាយប្រហារលើនាវាផ្ទុកយន្តហោះរបស់អាមេរិក គឺជារឿងមិនពិត
បរទេស៖ មន្ត្រីអាមេរិកពីររូបបានប្រាប់រ៉យទ័រថា ការអះអាងដោយក្រុម Houthi របស់ប្រទេសយេម៉ែនកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារលើនាវាផ្ទុកយន្តហោះអាមេរិក Dwight D. Eisenhower នៅក្នុងសមុទ្រក្រហម គឺជារឿងមិនពិត។
ក្រុមឧទ្ទាម Houthis ដែលមានសម្ព័ន្ធមិត្តនឹងអ៊ីរ៉ង់ បានបាញ់បង្ហោះដ្រូន និងមីស៊ីលជាលើកដំបូងនៅក្នុងផ្លូវទឹកដ៏សំខាន់ក្នុងខែវិច្ឆិកា នៅក្នុងអ្វីដែលពួកគេបញ្ជាក់ថាជាសាមគ្គីភាពជាមួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ជាកន្លែងដែលអ៊ីស្រាអែលបានធ្វើសង្រ្គាមជាងប្រាំបីខែ។
ក្នុងការវាយប្រហារជាង៧០នាក់ របស់ក្រុម Houthi បានពន្លិចកប៉ាល់ពីរគ្រឿង រឹបអូសបាននាវាមួយទៀត និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ក្នុងសមុទ្រ។
មុននេះ ក្រុម Houthi បានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារ Eisenhower ក្នុងសមុទ្រក្រហម ហើយប្រតិបត្តិការនេះបានសម្រេចគោលបំណងរបស់ខ្លួនដោយជោគជ័យដោយមិនបានបញ្ជាក់លម្អិត។ ក្រុមនេះក៏បានឲ្យដឹងថា ខ្លួនបានវាយប្រហារកប៉ាល់ពាណិជ្ជកម្ម Transworld Navigator នៅសមុទ្រអារ៉ាប់។