ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំឆ្លងអនុក្រឹត្យស្ដីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីការអនុវត្តការចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងអនុក្រឹត្យស្ដីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីការអនុវត្តការចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ ព្រមទាំងមន្រ្តីជំនាញដែលពាក់ព័ន្ធសចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងតំណាងសាលាជាតិរដ្ឋបាលមូលដ្ឋានផងដែរ ៕