**ឧត្តមសេនីយ៍ទោ សោម ស៊ុន ដាក់បទបញ្ជាឲ្យទីបញ្ជាការស្រាលទាំង៦ ការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅក្នុងរដូវប្រាំងនេះ បានជាដាច់ខាត**ឧត្តមសេនីយ៍ឯក បណ្ឌិត ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពី ការគ្រប់គ្រងការស្នាក់នៅ**អភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍**ប្រទេសតាជីគីស្ថាន នឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញពង្រឹង វរសេនាតូចថ្មើរជើងលេខ៥២១ វគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រឆាំងបាតុកម្ម និងក្បាច់គុននៃកងយោធពលខេមរភូមិន្ទ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់ព័ត៌មាន អំពីវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី២ ជូនអ្នកសារព័ត៌មាន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គលើកទី៣១ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៩ នៅឡាវ**ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីបារាំង នឹងប្រកាសពីបទឈប់បាញ់មួយនៅលីបង់ រវាងក្រុមហេសបូឡា និងអ៉ីស្រាអែល**ធនាគារកណ្តាលថៃថា ប្រព័ន្ធធនាគាររបស់មានសាច់ប្រាក់ងាយស្រួលច្រើនលើសលប់**បណ្ឌិត យង់ ពៅ៖ កម្ពុជាមានភាពចាំបាច់ថែរក្សាសន្តិភាព និងកសាងសមត្ថភាពជាតិឱ្យបានរឹងមាំ បង្កើនភាពស៊ាំទប់ទល់ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល**តម្លៃប្រេងឆៅធ្លាក់ចុះ ២ភាគរយ ក្រោយមានសេចក្តីរាយការណ៍ ពីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់**ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី ចាប់ផ្ដើមស្វែងរកអ្នកបាត់ខ្លួន៧នាក់ ក្រោយគ្រោះទឹកជំនន់ និងរអិលបាក់ដីសម្លាប់មនុស្ស ១៥នាក់**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែវិច្ឆិកា**លោក ចូ បៃដិន នឹងចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ**កម្ពុជា ឡាវ វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្ត**ប្រធានវិទ្យាស្ថាន KSI មានជំនឿថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយឧបត្ថម្ភដល់សមាជិកចំនួន ៣នាក់ ដែលមានប្រពន្ធទើបតែសម្រាលកូន**សម្តេចមហាបវរធិបតី៖ កម្ពុជា ផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ភាគរយ ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ

រដ្ឋលេខាធិការក្រសួងសុខាភិបាល បើកសិក្ខាសាលាពិគ្រោះយោបល់ លើការបង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ពីម្តាយទៅកូននៅសេវាសុខាភិបាលឯកជន

ភ្នំពេញ៖ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើការបង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ពីម្តាយទៅកូននៅសេវាសុខាភិបាលឯកជន (Consultative Workshop on PMTCT in Private Health Services) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

សិក្ខាសាលានេះរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៃក្រសួងសុខាភិបាល សហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ បណ្តាអង្គភាពពាក់ព័ន្ធផ្សេងៗ ព្រមទាំងអង្គការជាតិ និងអន្តរជាតិនានាជាដៃគូ និងមានការឧបត្ថម្ភដោយមូលនិធិសកល។

គោលបំណង សម្រាប់សិក្ខាសាលានេះ គឺដើម្បីពិភាក្សានិងពិគ្រោះយោបល់លើសេចក្ដីព្រាងនិយាមបែបបទប្រតិបត្តិ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ពីម្តាយទៅកូន នៅសេវាសុខាភិបាលឯកជន ដើម្បីឈានទៅបញ្ចប់ និងដាក់ឱ្យអនុវត្តនៅទូទាំងប្រទេស ដើម្បីជួយពន្លឿនការលុបបំបាត់ការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ពីម្តាយទៅកូននៅប្រទេសកម្ពុជាយើង។

ក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងកិច្ចស្វាគមដ៏កក់ក្តៅ និងខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជូនចំពោះគណអធិបតីភ្ញៀវជាតិ អន្តរជាតិ និងអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្តល់កិត្តិយស និងវត្តមានចូលរួម ក្នុងឱកាសដ៏មានសារសំខាន់នេះ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានឆ្លៀតឱកាសដ៏មានតម្លៃផ្តល់ជូននូវអនុសាសន៍ដូចជា ៖
–  វឌ្ឍនភាពរបស់កម្មវិធីជាតិការបង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ពីម្តាយទៅកូន មានការរីកចម្រើនគួរឱ្យកត់សម្គាល់
–  សេវាគ្របដណ្ដប់នៃការបង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ពីម្តាយទៅកូនសម្រេចបាននៅទូទាំងប្រទេសនាឆ្នាំ២០២២
–  អត្រាស្ត្រីមានផ្ទៃពោះទទួលបានការពិនិត្យមុនសម្រាល យ៉ាងតិច មួយដង បានកើនឡើងដល់៩៩% ហើយភាគរយស្រ្តីមានផ្ទៃពោះបានទទួល ការធ្វើតេស្ត រកមេរោគអេដស៍ រក្សាបានលើសពី៩៥% ចាប់តាំងពីឆ្នាំ២០២១មក។ ស្រ្តីមានផ្ទៃពោះ ដែលវិជ្ជមានមេរោគអេដស៍បានទទួលការព្យាបាល បានកើន ឡើងពី៣៧% នៅឆ្នាំ២០១០ មកដល់៩៦% នាឆ្នាំ២០២៣
–  លទ្ធផលនេះ បានធ្វើឱ្យមានការធ្លាក់ចុះជាលំដាប់ នៃការប៉ាន់ប្រមាណ នៃការចម្លងមេរោគអេដស៍ពីម្តាយទៅកូនពី១៧,៥% ក្នុងឆ្នាំ ២០១៥ មកត្រឹម ៨,២% នៅឆ្នាំ ២០២៣
–  ការពិនិត្យថែទាំផ្ទៃពោះលើកទី១ មានសារសំខាន់ណាស់ ដើម្បីឱ្យស្ត្រីដឹងពីសេវាអ្វីដែលគាត់ត្រូវធ្វើ អ្វីដែលគួរជៀសវាង តាមរយៈការផ្តល់ការពិគ្រោះពិភាក្សា ក្រោយពីស្តាប់ស្ត្រីដោយយកចិត្តទុកដាក់
–  បង្កើនការយកចិត្តទុដាក់លើការពិនិត្យថែទាំផ្ទៃពោះឱ្យមានគុណភាព និងប្រសិទ្ធភាពដោយយ៉ាងហោចណាស់ជួបជាមួយស្រ្តីពី១០ ទៅ១៥នាទី
–  អ្នកផ្តល់សេវាត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ  និងវិជ្ជាជីវៈ ជាពិសេសការកសាងគុណតម្លៃ និងសីលធម៌ជាប្រចាំ
–  ការគោរពឯកជនភាព និងរក្សាការសម្ងាត់ជូនស្ត្រី ត្រូវផ្តល់គ្រប់ពេល
–  ការចេះស្រាវជ្រាវរកសញ្ញាគ្រោះថ្នាក់ ការផ្តល់ការគ្រប់គ្រងព្យាបាល និងការបញ្ជូនត្រូវធ្វើឱ្យបានទាន់ពេល។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ មន្រ្តី និងអ្នកបច្ចេកទេស មកពីមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតំណាងមកពីដៃគូអភិវឌ្ឍ អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងតំណាងពីសេវាសុខាភិបាលឯកជន សរុបមានអ្នកចូលរួមប្រមាណ ៧៥រូប ៕

អត្ថបទដែលជាប់ទាក់ទង