**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម អញ្ជេីញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទអន្តរជាតិនៃតុលាការធម្មនុញ្ញ សហព័ន្ធរុស្ស៊ី

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមសន្និសីទអន្តរជាតិនៃតុលាការធម្មនុញ្ញ សហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ “ការការពារសិទ្ធិ និងការពិនិត្យធម្មនុញ្ញភាព” ដែលនឹងប្រព្រឹត្តទៅ នាទីក្រុង St. Petersburg ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ ដំណើរអញ្ជើញនេះ គឺ ឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្តម Valery D.Zorkin ប្រធានតុលាការធម្មនុញ្ញសហព័ន្ធរុស្ស៊ី កាល ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

យោងតាមការអោយដឹងពី​ឯកឧត្តម​ តាំង​ រតនា​ អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ​ បានឲ្យដឹងថា​ នៅក្នុងសន្និសីទអន្តរជាតិខាងលើនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត​ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ​ នឹងអញ្ជេីញថ្លែង បទអន្តរាគមន៍ពិសេសចែករំលែកអំពីសមត្ថកិច្ចនិង ពិសោធន៍របស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការលើក កម្ពស់និងការការពារសិទ្ធិ និងសេរីភាពររបស់ប្រជាពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងក្របខណ្ឌនៃ ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ដោយផ្អែកលើរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ក្នុងនោះផងដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏នឹងលើកឡើងនូវករណីមួយចំនួនដែលក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានដោះស្រាយមានជាអាទិ៍៖ (១)ការការពារពលរដ្ឋខ្មែរពីការចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅ, (២)ការការពារនិងលើកស្ទួយសមភាពយេនឌ័រ និង(៣) ការការពារសិទ្ធិរស់រានមានជីវិត ដែលសុទ្ធតែជាការចូលរួមចំណែកក្នុងការការពារ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ជូនផងដែរថា សន្និសីទអន្តរជាតិប្រចាំឆ្នាំរបស់តុលាការធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ី ត្រូវបានចាត់ទុកជាវេទិកាមួយដ៏មានសារសំខាន់ ក្នុងការជំរុញឱ្យមាននូវកិច្ចពិភាក្សាចម្រុះទាក់ទងនឹង រដ្ឋធម្មនុញ្ញ ជាពិសេសយន្តការនៃការការពារសិទ្ធិ និងសេរីភាព ស្របតាមរដ្ឋធម្មនុញ្ញជាធរមានរបស់ ប្រទេសនីមួយៗ ហើយសន្និសីទអន្តរជាតិនេះ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅខែមិថុនា នាទីក្រុង St. Petersburg នៃសហព័ន្ធរុស្ស៊ី ៕

អត្ថបទដែលជាប់ទាក់ទង