**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមបណ្ឌិត លី ធុជ បើកកិច្ចពិភាក្សាកម្រិតនយោបាយនៅ Wilton Park ទីក្រុងឡុងដ៏ ដើម្បីធានាភាពជោគជ័យនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា

ភ្នំពេញ៖ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ តបតាមការអញ្ជើញពីភាគីចក្រភពអង់គ្លេស ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានចូលរួម និងថ្លែងសុន្ទរកថាក្នុងកម្មវិធីបើកកិច្ចពិភាក្សាកម្រិតនយោបាយនៅ Wilton Park ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ដើម្បីធានាភាពជោគជ័យនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។

ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តមបណ្ឌិត លី ធុជ បានប្តេជ្ញាចិត្តមិនផ្លាស់ប្តូរចំពោះបេសកកម្មរួម ស្មារតីនៃសាមគ្គីភាពអន្តរជាតិ និងការខិតខំប្រឹងប្រែងឥតឈប់ឈរនៃសន្តិភាព និងសុវត្ថិភាពសម្រាប់មនុស្សជាតិទាំងអស់ ដើម្បីឆ្ពោះទៅកាន់ពិភពលោកដែលមិនមានគ្រោះមហន្តរាយដោយសារគ្រាប់មីន និងស្ដារឡើងវិញនូវក្តីសង្ឃឹមដល់សហគមន៍ដែលត្រូវបានបំផ្លិចបំផ្លាញដោយសំណល់នៃសង្រ្គាម។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណជូនចំពោះការិយាល័យការបរទេស Commonwealth និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស សម្រាប់ការគាំទ្រ និងការផ្តល់នូវវេទិកានេះនៅ Wilton Park ក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗមួយចំនួនរបស់ពិភពលោក និងជាកន្លែងប្រវត្តិសាស្ត្រសម្រាប់កិច្ចសន្ទនាផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាសកល។ ចក្រភពអង់គ្លេស គឺជាអ្នកគាំទ្រយ៉ាងសកម្មនៃសកម្មភាពមីននៅទូទាំងពិភពលោក ដោយជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់សំណល់នៃសង្គ្រាម និងស្ដារសុវត្ថិភាពដល់សហគមន៍ដែលរងផលប៉ះពាល់។ ចក្រភពអង់គ្លេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតស៊ូមតិសម្រាប់ការគាំទ្រអន្តរជាតិ និងផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងដោះមីនមនុស្សធម៌។ ការលះបង់ និងការគាំទ្ររបស់ចក្រភពអង់គ្លេសបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យពិភពលោកកាន់តែមានសុវត្ថិភាព ដោយផ្លាស់ប្តូរជីវិតរបស់មនុស្សរាប់មិនអស់។

ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា កិច្ចពិភាក្សាកម្រិតនយោបាយនៅ Wilton Park នឹងកំណត់នូវមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការសកម្មភាពសៀមរាប-អង្គរ ដែលជាផែនការសកម្មភាពដឹកនាំកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនសកល និងជាគោលដៅដើម្បីត្រួសត្រាយផ្លូវសម្រាប់ផែនការសកម្មភាពដ៏រឹងមាំ ជំរុញគោលបំណងនៃអនុសញ្ញាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។

ក្នុងកិច្ចពិភាក្សាកម្រិតនយោបាយ ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់នូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖

១. វឌ្ឍនភាព និងបញ្ហាប្រឈមនៃផែនការសកម្មភាពអូស្លូ៖
របាយការណ៍នៃការអនុវត្តផែនការសកម្មភាពអូស្លូ (២០២០-២០២៤) ត្រូវឆ្លុះបញ្ចាំងពីវឌ្ឍនភាព និងបញ្ហាប្រឈម ក្នុងនោះរួមមាន ការបំផ្លាញមីនក្នុងស្តុក ការសិក្សាស្រាវជ្រាវ ការបោសសម្អាតមីន ការអប់រំយល់ដឹងពីមីន ជំនួយជនរងគ្រោះ កិច្ចសហប្រតិបត្តិការអន្តរជាតិ សកលភាវូបនីយកម្មនៃអនុសញ្ញា និងវិធានការអនុលោមភាព ជាដើម។ របាយការណ៍នេះ ត្រូវស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយមានការពង្រឹងការចូលរួមនៅក្នុងក្របខ័ណ្ឌអន្តរជាតិ។

២. ធាតុចូលនៃផែនការសកម្មភាពសៀមរាប-អង្គរ៖
ធាតុចូលនៃផែនការសកម្មភាពសៀមរាប-អង្គរ ត្រូវសង្កត់ធ្ងន់ និងគួររួមបញ្ចូលនូវចំណុចសកម្មភាពជាមួយនឹងសូចនាករដែលអាចវាស់វែងបានសម្រាប់ការតាមដានការអនុវត្ត សារៈសំខាន់នៃភាពចម្រុះយេនឌ័រ និងការពិចារណាអំពីបរិស្ថាន និងជំនួយជនរងគ្រោះ។ ផែនការសកម្មភាពសៀមរាប-អង្គរ ត្រូវរំលេចនូវចំណុចល្អដែលមានក្នុងផែនការសកម្មភាពអូស្លូ និងត្រូវរួមបញ្ចូលផងដែរទាំងការប្តេជ្ញាចិត្តចំពោះអនុសញ្ញាអូតាវ៉ា ការថ្កោលទោសរាល់ការប្រើប្រាស់មីនប្រឆាំងមនុស្ស ការសិក្សាស្រាវជ្រាវ និងការបោសសម្អាតមីន។ ផែនការសកម្មភាពសៀមរាប-អង្គរ ត្រូវជំរុញភាពជាដៃគូពហុវិស័យ និងការសម្របសម្រួលនៅទូទាំងវិស័យ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែង ក៏ដូចការធានាបាននូវមូលនិធិគ្រប់គ្រាន់សម្រាប់ការអប់រំយល់ដឹងពីមីន និងការធ្វើសមាហរណកម្មជាមួយនឹងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងការអភិវឌ្ឍ ផ្សេងទៀត។

៣. កិច្ចការអាទិភាពនៃភាពជាប្រធានរបស់កម្ពុជា៖
កិច្ចការអាទិភាពនៃភាពជាប្រធានរបស់កម្ពុជា ដែលនៅដើមអាណត្តិរបស់កម្ពុជា បានកំណត់អាទិភាពច្បាស់លាស់៖ សកលភាវូបនីយកម្មនៃអនុសញ្ញា ការអនុវត្តមាត្រា៥(ការបោសសម្អាតមីន) និងជំនួយជនរងគ្រោះ។ អាទិភាពទាំងនេះ នឹងដឹកនាំការពិភាក្សា និងបង្កើតដំណោះស្រាយដែលអាចធ្វើសកម្មភាពបាន ដើម្បីធានាថា មនុស្សគ្រប់រូបអាចរស់នៅដោយគ្មានស្រមោលនៃការភ័យខ្លាចដែលបន្សល់ទុកដោយសំណល់នៃសង្គ្រាមទាំងនេះ។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ជាថ្មីថា ការប្តេជ្ញាចិត្ត ការលះបង់ ឆន្ទៈ និងការតស៊ូរួម អាចប្រែក្លាយចក្ខុវិស័យនេះទៅជាការពិត ដើម្បីឆ្ពោះទៅកាន់ពិភពលោកដែលគ្រាប់មីនលែងជាការគំរាមកំហែងដល់អាយុជីវិត និងបង្កើតបាននូវមរតកនៃសុវត្ថិភាព សន្តិភាព និងក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង