**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំពិធីជួបប្រជុំជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសអន្តរក្រសួងឆ្នាំ២០២៤

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំពិធីជួបប្រជុំជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសអន្តរក្រសួងឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងឯកឧត្តម ធាង ស៊ាងវេង អគ្គនាយក នៃអគ្គនាយកដ្ឋានការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយករង ទទួលជួយនាយកដ្ឋាន លោកប្រធាននាយកដ្ឋាន លោកប្រធានការងាររាជធានី-ខេត្ត អនុប្រធាននាយកដ្ឋាន លោកស្នងការរង ប្រធានមន្ទីការងាររាជធានីខេត្ត នាយការិយាល័យនៃស្នងការដ្ឋានរាជធានី-ខេត្ត និងក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសទាំង២៥រាជធានី-ខេត្ត។

ជាកិច្ចចាប់ផ្ដើមលោក ឃឹម សុសំរេច ប្រធាននាយកដ្ឋានមុខរបរ និងហត្ថពលកម្ម ឡើងអានលិខិតបង្គាប់ការក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ២០២៤។ បន្ទាប់លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធានាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន ឡើងអានរបាយការណ៍បូកសរុប ស្ដីពីលទ្ធផលការងារអធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ២០២៣ យ៉ាងលំអិតជូនអគ្គពិធីជ្រាប។

ឯកឧត្តម ធាង ស៊ាងវេង អគ្គនាយក នៃអគ្គនាយកដ្ឋានការងារក្រួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីអោយមានឱកាសជួបជុំក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេសរបស់ស្ថាប័នទាំងពីរមុនពេលចុះបំពេញបេសកម្មនាពេលខាងមុខ។

ឯកឧត្ដមបានបន្តទៀតថាក្រុមអធិការកិច្ចហត្ថពលកម្មបរទេសរបស់ស្ថាប័នទាំងពីរត្រូវបានបង្កើតតាំងពីឆ្នាំ២០០០មក យន្តការណ៍ក្រុមការងារចម្រុះត្រូវបានកែលំអរ ពង្រីកបន្ថែមដើម្បីធានាអោយបានថា សហគ្រាស គ្រឹះស្ថានត្រូវប្រើហត្ថពលកម្មបរទេសទាំងអស់នៅព្រះរាជាណាចក្រកម្ពុជាស្របទៅតាមច្បាប់ជាធរមាន ហើយជនបរទេសដែលមកធ្វើការនៅប្រទេសកម្ពុជាត្រូវមានឯកសារគ្រប់គ្រាន់ ដើម្បីទទួលបាននូវការការពារ អធិប្រយោជន៍ផ្សេងៗ និងចូលរួមទប់ស្កាត់អំពើប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ឯកឧត្ដមបានបន្ថែមទៀតថាស្របតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធានាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន តាំងនាមជំនួស ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលសម្រេចបាន និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ក្រសួងទាំងពីរនាពេលកន្លងមក។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ថា ដោយមានការឯកភាពពីឯកឧត្តមអភិសន្តិបណ្ឌិត ក្រសួងមហាផ្ទៃ និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីរៈ ដែលបានអនុញ្ញាតឱ្យអគ្គនាយកដ្ឋានទាំងពីធ្វើការបើកកិច្ចប្រជុំនេះដើម្បីចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ២០២៤នេះក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចបរវធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជាអណិត្តទី៧របស់យើងនេះ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គនាយក មានប្រសាសន៍ឯកភាពចំពោះការលើកឡើងរបស់លោកប្រធាននាយកដ្ឋាន និងឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ ជាពិសេសចូលរួមអបអរសារទ និងជាកិច្ចចាប់ផ្ដើមថ្មីមួយទៀតសម្រាប់ក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៤នេះ។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គនាយក បានបន្តទៀតថា ក្នុងនាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នើសុំឱ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងជនបរទេសស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ សំដៅពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសង្គម។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា ក៏បានណែនាំឱ្យពង្រឹងកិច្ចហការសម្របសម្រួល ធ្វើសកម្មភាពឱ្យបានព្រមៗគ្នា រវាងយន្តការប្រតិបត្តិការទាំង៣ គឺគណៈបញ្ជាការដឹកនាំការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រុមការងារបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងគណៈកម្មការអន្តរក្រសួងដែលបានប្រកាសផ្សព្វផ្សាយនៅថ្ងៃនេះ។

បន្ទាប់មកទៀត ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា ក៏បានស្នើរសុំឲ្យប្រធាននាយកដ្ឋានត្រូវមានការងារប្រជុំឲ្យបានទៀងទាត់ និងសុំឲ្យមន្រ្តីជំនាញអធិការកិច្ចហត្ថពលកម្មបរទេសក្នុងការចុះទៅត្រួតពិនិត្យជនបរទេសត្រូវបង្ហាញអត្តលេខ អត្តសញ្ញាណ ឯកសណ្ឋានឲ្យបានត្រឹមត្រូវសមរម្យ មានឥរិយាបថ អាកប្បកិរិយាធ្វើការទន់ភន់ និងការសរសេរ ការរាយការណ៍ពីរបាយការណ៍ដែរបានចុះត្រួតពិនិត្យឲ្យបានត្រឹមត្រូវតាមស្តង់ដារដើម្បីឲ្យមានភាពប្រសើរជាងមុន ៕

អត្ថបទដែលជាប់ទាក់ទង