ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព សមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារសំខាន់ៗមួយចំនួន
ភ្នំពេញ៖ ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារសំខាន់ៗដូចខាងក្រោម៖
(១)- ប័ណ្ណសមាជិក ប.ស.ស. ច្បាប់ដើម
(២)- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬលិខិតឆ្លងដែន (ជនបរទេស)
(៣)- សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រកំណើតកូន (បើមានកូន)
(៤)- លេខគណនីធនាគារអេស៊ីលីដា (មិនមែនលេខអេស៊ីលីដាទាន់ចិត្ត) ឬលេខគណនីធនាគារ កាណាឌីយ៉ា
ចំណាំ៖ សមាជិក ប.ស.ស. ដែលមានសិទ្ធិទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) គឺត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនដូចខាងក្រោម៖
(១)- បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន
(២)- បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ១២ខែ
(៣)- មានអាយុយ៉ាងតិច ៦០ឆ្នាំ
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង ៕