ឯកឧត្ដមរដ្ឋមន្ត្រី នេត្រ ភក្រ្ដា អំពាវនាវប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន ដោយមានក្រុមជនខិលខូចបានយកឈ្មោះឯកឧត្ដមទៅបង្កើតគណនីតេឡេក្រាម
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានអំពាវនាវប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន ដោយមានក្រុមជនខិលខូចមួយចំនួនបានយកឈ្មោះឯកឧត្ដមទៅបង្កើតគណនីតេឡេក្រាម ដើម្បីធ្វើការវិនិយោគ និងធ្វើពាណិជ្ជកម្មផ្សេងៗ។
ឯកឧត្ដម នេត្រ ភក្រ្ដាបានបញ្ជាក់ថា” សូមជម្រាបជូនដល់សាធារណជនបានជ្រាបថា មានក្រុមជនខិលខូចមួយចំនួនបានយកឈ្មោះខ្ញុំទៅបង្កើតគណនីតេឡេក្រាម និងពាក់ព័ន្ធនឹងការវិនិយោគនិងធ្វើពាណិជ្ជកម្មផ្សេងៗ និងបានផ្ញើសារទៅកាន់មនុស្សនានា គណនីនេះមិនមែនជាគណនីខ្ញុំទេ ជាគណនីក្លែងក្លាយ។ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន។
ជាមួយគ្នានេះ ឯកឧត្ដម សូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះករណីគណនីនេះបង្កបញ្ហាឬផលប៉ះពាល់ណាមួយទេ”។
ជាមួយគ្នានេះឯកឧត្ដម នេត្រ ភក្រ្ដា បានអំពាវនាវដល់កម្លាំងមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនក្លែងបន្លំ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕