**កម្ពុជា សូមសម្តែងនូវការអាណិតអាសូរដោយស្មោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងសាមគ្គីភាពក្នុងការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះរញ្ជួយដី**ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ផ្ញើសាររំលែកទុក្ខជូនរដ្ឋមន្រ្ដីការបរទេសថៃ ចំពោះការបាត់បង់អាយុជីវិតប្រជាជន និងការខូចខាត បង្កឡើងដោយគ្រោះរញ្ជួយដី**កម្ពុជា បញ្ជូនមន្ត្រីជំនាញ ចូលរួមក្នុងបេសកកម្មសង្គ្រោះគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អភិបាលខេត្តកំពង់ចាម៖ រាជរដ្ឋាភិបាលបានផ្តល់ការស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស**ក្រសួងយុត្តិធម៌ ប្រកាសលទ្ធផលអង្កេតស្រាវជ្រាវករណីបណ្តឹងសុំអន្តរាគមន៍របស់លោកស្រី សែម សុខគា ពាក់ព័ន្ធករណីដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស គណបក្សកុម្មុយនីស្តវៀតណាម ផ្ញើសារលិខិតរំលែកទុក្ខជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**យោធាអ៉ីស្រាអែល ថាខ្លួនបានស្ទាក់បាញ់បំផ្លាញមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីយេម៉ែន**ព្រះសង្ឃខ្មែរក្រោម ៩អង្គ និមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ**ព្រះមហាក្សត្រ ថ្វាយព្រះរាជសារចំពោះ ព្រះមហាក្សត្រថៃ និងជូនមេដឹកនាំមីយ៉ាន់ម៉ា ចំពោះគ្រោះឧបទ្ទវហេតុរញ្ជួយដីដ៏រន្ធត់**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង

សម្ដេចធិបតី ផ្តល់អនុសាសន៍​ ៥ចំណុច ដើម្បីគាំពារសុខភាព ទ្រទ្រង់ជីវភាព និងកិច្ចការសង្គម ចំពោះអតីតយុទ្ធជនកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍​ ៥ចំណុច ដើម្បីគាំពារសុខភាព ទ្រទ្រង់ជីវភាព និងកិច្ចការសង្គម ចំពោះអតីតយុទ្ធជនកម្ពុជា។

ក្នុងពិធីប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ទោះបីជារាជរដ្ឋាភិបាលមានការគិតគូរ និងបានដាក់ចេញនូវវិធានការគ្រប់ជ្រុងជ្រោយហើយ ខ្ញុំសូមផ្ដល់នូវអនុសាសន៍មួយចំនួន ដើម្បីតម្រង់ទិស ធានាដល់ការសម្រេចបាន នូវគោលដៅ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីបន្តជួយដល់អតីតយុទ្ធជនកម្ពុជា»។

អនុសាសន៍ទាំង ៥ចំណុច ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញមានដូចខាងក្រោម៖

ទី១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវជំរុញការបង្កើតគណៈកម្មការអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឃុំ សង្កាត់ នៅតាមរាជធានី ខេត្ត និងបន្តចុះប្រមូលទិន្នន័យអំពីស្ថានភាពជីវភាពបញ្ហាប្រឈម និងតម្រូវការរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និង គ្រួសារ និងរៀបចំកម្មវិធីអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឱ្យមានដំណើរការល្អ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់នូវសេវាគាំពារសុខុមាលភាព អតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរ។

ទី២. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវបន្តអនុវត្តឱ្យបានល្អ និងមានប្រសិទ្ធភាព ក្នុងការបើកផ្ដល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារ អតីតយុទ្ធជន និងប្រាក់ធានារ៉ាប់រងសង្គម ប្រាក់ឧបត្ថម្ភបូជាសព និងប្រាក់ឧបត្ថម្ភមួយលើក តាមរយៈមូលនិធិជាតិជំនួយសង្គមនៅទូទាំងប្រទេស និងត្រូវខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ ដូចដែលបានបញ្ចូលក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។

ទី៣. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្ត គោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាព។

ទី៤. សមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ថ្នាក់ត្រូវបន្តពង្រឹង ពង្រីកសកម្មភាពសមាគម តាមស្មារតីនៃសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេសលើកទី២។ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបន្តធ្វើជាស្នូលក្នុងការលើកកម្ពស់តួនាទីអតីតយុទ្ធជនក្នុងសង្គម និងលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងចូលរួមក្នុងចលនាប្រឡងប្រណាំង៣ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេសជាតិ។

ទី៥. ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន ជាពិសេសត្រូវយកចិត្តទុកដាក់ ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជនដែលកំពុងជួបប្រទះការលំបាក ៕

អត្ថបទដែលជាប់ទាក់ទង