**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Sterela-Meteo និង Meteo France International

ភ្នំពេញ៖ នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនបារាំង ដឹកនាំដោយលោក Robert Bousquet ប្រធានក្រុមហ៊ុន Sterela-Meteo និងលោក Patric Benichou ប្រធានទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង។

ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបភាគីក្រុមហ៊ុនបារាំងពីតួនាទីដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ព័ត៌មាន និងការគ្រប់គ្រងទិន្នន័យធនធានទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឈានឆ្ពោះទៅការពារ និងកាត់បន្ថយការខូចខាតដល់ផលិតកម្មកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធជនបទ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋពីគ្រោះមហន្តរាយធម្មជាតិនានា។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបភាគីក្រុមហ៊ុនបារាំងពីគម្រោងសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក(NWRMDC) ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគអឺរ៉ុប(EIB) ដើម្បីបម្រើដល់ការគ្រប់គ្រង ប្រមូលទិន្នន័យ រក្សាទុក វិភាគ និងផ្តល់ព័ត៌មានស្តីពីទិន្នន័យទឹកភ្លៀង ជលសាស្ត្រ និងឧតុនិយម ធានាបាននូវការគ្រប់គ្រង និងផ្តល់ព័ត៌មានប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការសាងសង់មជ្ឈមណ្ឌលជាតិនេះនឹងធ្វើឱ្យប្រទេសកម្ពុជាមានស្វ័យភាពលើការគ្រប់គ្រង ការព្យាករ និងវិភាគទិន្នន័យជលសាស្ត្រ និងឧតុនិយម សម្រាប់អន្តរវិស័យផងដែរ ហើយជាផ្នែកមួយនៃយុទ្ធសាស្រ្តជាក់លាក់ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយរបស់ក្រសួង ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកឱ្យកាន់តែល្អប្រសើរ និងកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

តំណាងគណៈប្រតិភូក្រុមហ៊ុនបារាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹក អនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានធ្វើបទបង្ហាញជម្រាបជូនព័ត៌មានអំពីកិច្ចប្រតិបត្តិការរបស់ក្រុមហ៊ុនផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Sterela-Meteo ជាក្រុមហ៊ុនធំមួយដែលធ្វើការពាក់ព័ន្ធនឹងសេវាកម្មឧតុនិយម ក្នុងនោះរួមមានការផលិតស្ថានីយឧតុនិយមស្វ័យប្រវត្តិ ការដំឡើងស្ថានីយ និងការងារថែទាំស្ថានីយ។ ចំណែកទីភ្នាក់ងារឧតុនិយមបារាំងអន្តរជាតិ (Meteo France International )ជាទីភ្នាក់ងារមានជំនាញឈានមុខគេបង្អស់ក្នុងពិភពលោកលើការផ្តល់សេវាកម្ម និងបណ្តុះបណ្តាលអ្នកជំនាញលើវិស័យឧតុនិយម-ជលសាស្រ្ត ៕

អត្ថបទដែលជាប់ទាក់ទង