**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៃការអនុវត្តរបបសន្ដិសុខសង្គម

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ ប.ស.ស. លើចំណូល-ចំណាយក្នុងប្រតិបត្តិការនៃការអនុវត្តរបបសន្ដិសុខសង្គម តាមរយៈការផ្ដល់តាវកាលិកជូនសមាជិក ប.ស.ស. ការទូទាត់ថ្លៃចំណាយដែលសមាជិក ប.ស.ស. បានទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាល និងរកដំណោះស្រាយរួមផ្សេងៗទៀត ដើម្បីរក្សាបាននូវនិរន្ដរភាពហិរញ្ញវត្ថុរបបសន្ដិសុខសង្គម។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតប្រធានអង្គប្រជុំ បានដាក់សំណើដល់អង្គភាពជំនាញ នៃ ប.ស.ស. ត្រូវពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើស្ថានភាព និងទិដ្ឋភាពអនុវត្តការងារជាក់ស្ដែង ដើម្បីផ្ដល់ជាធាតុចូលសំខាន់ៗទាក់ទងនឹងស្ថានភាពចំណូល-ចំណាយ ដើម្បីជាលទ្ធផលរួមដែលអាចទទួលយកបាន ក្នុងការយកទៅវិភាគ ក៏ដូចជារៀបចំរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពទាំងមូល ប្រកបដោយភាពត្រឹមត្រូវ និងប្រសិទ្ធភាព។

កិច្ចប្រជុំពិភាក្សាពេញមួយរសៀលនេះ ជាកិច្ចពិភាក្សាដ៏សំខាន់មួយ ដែលអាចស្វែងរកបញ្ហាប្រឈម និងមតិយោបល់រួមពីអង្គភាពនីមួយៗនៃ ប.ស.ស. ដើម្បីយកមកវិភាគលើប្រភពនៃហានិភ័យហិរញ្ញវត្ថុ និងអាចស្វែងរកដំណោះស្រាយបានទាន់ពេលវេលា និងក្លាយជារបាយការណ៍មួយត្រឹមត្រូវ ច្បាស់លាស់ ដែលថ្នាក់ដឹកនាំអាចពិនិត្យ និងកែតម្រូវស្ថានភាពមិនប្រក្រតីដែលជាហានិភ័យ ដើម្បីធានាបាននូវការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង