**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន គូសរំលេចអំពី ទិសដៅអាទិភាពសំខាន់ៗ ៨ចំណុច ដើម្បីឆ្លើយតបនឹងបរិវត្តកម្មអប់រំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សមាគមអតីតនិស្សិតនៃមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn University Education Alumni Reunion) ដឹកនាំដោយ Asst. Prof. Athapol Anunthavorasakul និង Asst. Prof. Jutarat vibulphol និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចែករំលែកពីបទពិសោធន៍របស់ឯកឧត្តមក្នុងនាមជាអតីតនិស្សិតថ្នាក់បណ្ឌិត នៅមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យជូឡាឡុងកន ដែលកាលនោះបានធ្វើការសិក្សាស្រាវជ្រាវលើប្រធានបទស្តីពីកំណែទម្រង់វិស័យអប់រំ។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកដល់វឌ្ឍនភាពសំខាន់ៗក្នុងវិស័យអប់រំនៅកម្ពុជា ក៏ដូចជាកំណែទម្រង់វិស័យអប់រំជាច្រើនដំណាក់កាលមកទល់បច្ចុប្បន្ននេះ ព្រមទាំងបានគូសរំលេចអំពី ទិសដៅអាទិភាពទាំង៨ចំណុច ដើម្បីឆ្លើយតបនឹងបរិវត្តកម្មអប់រំ រួមមាន ៖

(ទី១). កំណែទម្រង់សាលារៀន ដើម្បីបង្កើនគណនេយ្យភាព និងស្វ័យភាពរបស់សាលារៀន ដើម្បីលើកទឹកចិត្តដល់ការចូលរួមរបស់សហគមន៍ ពង្រឹងទំនាក់ទំនងរវាងសាលារៀន និងមាតាបិតា បង្កើនថវិកាដំណើរការសាលារៀន បង្កើនចំនួនសាលារៀនជំនាន់ថ្មី និងសាលារៀនគំរូ លើកកម្ពស់ការរៀនភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងភាសាបរទេស ។
(ទី២). បន្តយកចិត្តទុកដាក់ដល់គ្រូបង្រៀន និងកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ បង្កើនប្រាក់បៀវត្សរ៍គ្រូ បង្កើនគុណវុឌ្ឍគ្រូបឋមសិក្សា និងគ្រូមូលដ្ឋាន ឱ្យដល់កម្រិតបរិញ្ញាបត្រ ចំណែកគ្រូឧត្តមឱ្យដល់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ កែលម្អកម្មវិធីសិក្សា និងហេដ្ឋារចនាសម្ព័ន្ធឱ្យស្របទៅតាមបរិបទសតវត្សរ៍ទី២១។
(ទី៣). លើកកម្ពស់បរិវត្តកម្មឌីជីថលនៅក្នុងការអប់រំ ផ្តោតលើការផលិតធនធានឌីជីថល វិធីសាស្ត្របង្រៀន វីដេអូសម្រាប់ដំណើរការប្រព័ន្ធអប់រំតាមបែបអេឡិចត្រូនិក ។
(ទី៤). ជំរុញការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់សិស្សានុសិស្ស ប្រកបដោយសមធម៌ គុណភាព និងប្រសិទ្ធភាព បង្កើតវិទ្យាល័យពិសេស ផ្តោតលើការបង្រៀនខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។

(ទី៥). លើកកម្ពស់សុខភាពសិក្សា កែលម្អការប្រតិបត្តិអនាម័យ និងសុខភាពរបស់គ្រូ និងសិស្សានុសិស្សពង្រឹងសុវត្ថិភាពចំណីអាហា ផ្តល់អាហារូបត្ថម្ភ និងអាហារនៅតាមសាលារៀនសម្រាប់សិស្សដោយប្រើប្រាស់កសិផលសហគមន៍ ។
(ទី៦). តម្រង់ទិសការអប់រំសិស្ស និងយុវជនឱ្យ ក្លាយជាពលរដ្ឋល្អតាមរយៈការលើកកម្ពស់ចំណេះដឹង បំណិនជីវិត បណ្ដុះយុវជនឱ្យក្លាយជាពលរដ្ឋល្អ មានបុគ្គលិកលក្ខណៈពេញលេញទាំងរាងកាយ បញ្ញា ស្មារតី។
(ទី៧). បង្កើតមជ្ឈមណ្ឌលឧត្តមភាពគ្រឹះស្ថានឧត្តមសិក្សា ដោយបន្តការធ្វើកំណែទម្រង់គ្រឹះស្ថានឧត្តមសិក្សា ពង្រឹងអភិបាលកិច្ចផ្តល់ឋានៈ និងលើកកម្ពស់គុណវុឌ្ឍសាស្ដ្រាចារ្យ ។
(ទី៨). ពង្រឹងប្រព័ន្ធអប់រំ និងអភិវឌ្ឍសមត្ថភាព ដោយពង្រឹងការគ្រប់គ្រងផ្តោតលើលទ្ធផល និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងនិន្នាការថ្មីៗក្នុងវិស័យអប់រំ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រីសិរិនថន ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ឱ្យទៅបន្តការសិក្សានៅមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យជុឡាឡុងកន ហើយបានយកចំណេះជំនាញត្រឡប់បម្រើមាតុប្រទេស និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិកម្ពុជាឱ្យរីកចម្រើនប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង