មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញការផ្សាយរបស់វិទ្យុអាស៊ីសេរី អំពីករណីមន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង ឃាត់ខ្លួនប្រធានសហគមន៍ការពារព្រៃឈើម្នាក់បញ្ជូនទៅ តុលាការខេត្ត ពាក់ព័ន្ធសំណុំរឿងបទល្មើសព្រៃឈើ
ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នាថ្ងៃទី២៧ ខែមិថុនានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) អំពីករណីមន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង បានឃាត់ខ្លួនប្រធានសហគមន៍ការពារព្រៃឈើម្នាក់បញ្ជូនទៅ តុលាការខេត្ត ពាក់ព័ន្ធសំណុំរឿងបទល្មើសព្រៃឈើ ការឃាត់ខ្លួននេះធ្វើឡើងក្រោយពីសកម្មជនព្រៃឈើ រូបនេះមិនពេញចិត្តជាមួយអាជ្ញាធរ រំលោភបំពានដីព្រៃសហគមន៍ទំហំជាងបីពាន់ហិកតាដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន» ៕