**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបើកវេទិកាសាធារណៈ ស្តីពីអាទិភាពវិស័យអប់រំ យុវជន និងកីឡា និងថវិកាអប់រំ ប្រចាំឆ្នាំ២០២៤


ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាសាធារណៈ ស្តីពី “អាទិភាពវិស័យអប់រំ យុវជន និងកីឡា និងថវិកាអប់រំ ប្រចាំឆ្នាំ២០២៤” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបប្រមាណ ៣៣៧ នាក់។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នេះជាលើកទី១ ដែលក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំវេទិកាសាធារណៈ ស្តីពីអាទិភាពវិស័យអប់រំ យុវជន និងកីឡា និងថវិកាអប់រំ ប្រចាំឆ្នាំ២០២៤ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នូវសមិទ្ធផល និងទិសដៅអាទិភាពនៃកំណែទម្រង់វិស័យអប់រំនាពេលកន្លងមក ក៏ដូចជាការឆ្លើយតបរបស់វិស័យអប់រំទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ជាពិសេសការអនុវត្តកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យអប់រំ ។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផលការងារសំខាន់ៗ លទ្ធផលនៃការអនុវត្តកម្មវិធីកំណែទម្រង់ វិស័យអប់រំ យុវជន និងកីឡារយៈពេល ១០ឆ្នាំកន្លងមក ក៏ដូចជាចក្ខុវិស័យនៃការអនុវត្តកំណែទម្រង់វិស័យនាពេលអនាគត ពិសេសក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតលើការអនុវត្តកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យមានភាពល្អប្រសើរ ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត។ គណនេយ្យភាពហិរញ្ញវត្ថុក៏មានការកែលម្អកាន់តែប្រសើរឡើង តាមរយៈការដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមទាំងការអនុវត្តថវិកា ការកត់ត្រា ជាពិសេស ការផលិតរបាយការណ៍ហិរញ្ញវត្ថុទាន់ពេលវេលា និងមានការតាមដានការអនុវត្តថវិកាជាប្រចាំ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី លើកឡើងអំពីវឌ្ឍនភាព ក៏ដូចជាសមិទ្ធកម្មការងារសំខាន់ៗ ក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសការត្រៀមខ្លួនសម្រាប់ការអនុវត្តក្នុងដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ដូចតទៅ៖

ទី១). ផ្តើមចេញពីការអនុវត្តកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅដំណាក់កាលទី២ “ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ” ក្រសួងអនុវត្តនិងសម្រេចបានពេញលេញនូវការពង្រឹងភាពជឿទុកចិត្តនៃថវិកា ដោយការអនុវត្តថវិកាសម្រេចបានក្នុងរង្វង់ +/-៥% ប្រចាំឆ្នាំ
ទី២). បៀវត្សមន្រ្តីរាជការត្រូវបានផ្ទេរចូលគណនីធនាគារចំនួន២ដងក្នុង១ខែជាទៀងទាត់

(ទី៣). ការអនុវត្តថវិកាកម្មវិធី គឺជា “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ដោយក្រសួងបានរៀបចំ និងអនុវត្តពេញលេញនូវផែនការយុទ្ធសាស្រ្តថវិកា និងថវិកាកម្មវិធី
ទី៤). ការដាក់ឱ្យអនុវត្តអង្គភាពថវិកាដោយក្រសួងបានធ្វើវិមជ្ឈការទៅដល់គ្រប់អង្គភាព ពោលគឺអ្នកអនុវត្តកម្មវិធី អនុកម្មវិធី និងសកម្មភាពផ្ទាល់ បានដឹងពីថវិការបស់អង្គភាពខ្លួន និងអាចធ្វើសកម្មភាពក្នុងលក្ខណៈបុរេសកម្ម។ គិតត្រឹមឆ្នាំ២០២៤ អង្គភាពថវិកាមានចំនួនសរុប ៦៥ ក្នុងនោះ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលមានចំនួន ៦ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញមានចំនួន ២៩ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ មិនពេញលេញ មានចំនួន ៣០

ទី៥). ការប្រើប្រាស់ប្រព័ន្ធធនាគារ ដើម្បីទូទាត់ប្រាក់បេសកកម្មនៅក្នុង និងក្រៅប្រទេស ចូលគណនីបៀវត្សរបស់មន្ត្រីរាជការ
ទី៦). ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានបន្តពង្រឹង និងពង្រីកជាបន្តបន្ទាប់
ទី៧). ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក៏ត្រូវបានអនុវត្ត
ទី៨). ការអនុវត្តតួនាទីសវនកម្មផ្ទៃក្នុង និងអធិការកិច្ចផ្ទៃក្នុងក្រសួង មានការកែលម្អកាន់តែប្រសើរឡើង

ទី៩).មន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមានសមត្ថភាព និងមានការយល់ដឹងកាន់តែច្រើនឡើង សម្រាប់ការចូលរួមអនុវត្តកម្មវិធីកែទម្រង់និងជាការកសាងមូលដ្ឋានឆ្ពោះទៅកាន់ការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម
ទី១០). ការរៀបចំ និងការដាក់ឱ្យអនុវត្តក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃថវិកាសមិទ្ធកម្ម នឹងផ្តល់លទ្ធភាពរាយការណ៍ព័ត៌មានសមិទ្ធកម្មបានត្រឹមត្រូវ និងទាន់ពេលវេលាដែលជាមូលដ្ឋានឈានទៅរៀបចំការវាយតម្លៃប្រកបដោយប្រសិទ្ធភាព
ទី១១). ការរៀបចំ និងអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្មរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរវាងក្រសួងជាមួយអ្នកគ្រប់គ្រងកម្មវិធី។

ពូដា ពូដា, [6/27/2024 3:28 PM]
ផ្អែកលើមូលដ្ឋាននៃឆន្ទៈការងារ ភាពជាម្ចាស់ ភាពជាអ្នកដឹកនាំ បុរេសកម្ម ស្មារតីទទួលខុសត្រូវ និងការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា នឹងជំរុញឱ្យកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល អាចសម្រេចជោគជ័យប្រកបដោយនិរន្តភាព៕

អត្ថបទដែលជាប់ទាក់ទង