**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសថៃ ជាគោលដៅមួយដែលពលរដ្ឋខ្មែរ តែងតែទៅពិនិត្យសុខភាព


ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្ដម Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះ ឯកឧត្តម Maris SANGIAMPONGSA ដែលត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេសថៃ។ សម្ដេចតេជោ បានអរគុណ និងស្វាគមន៍ចំពោះ ឯកឧត្តម ដែលបានជ្រើសរើសកម្ពុជាជាទីកន្លែងបំពេញទស្សនកិច្ច​លើកដំបូង​ នាពេលនេះ។ សម្ដេចតេជោសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងពង្រឹង នូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ សម្តេចតេជោ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខដល់ ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ និងថ្នាក់ដឹកនាំថៃដទៃទៀតផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម បានចូលជួបសម្ដែងការគួរសមនៅពេលនេះ ដែលជាសេចក្តីប៉ងប្រាថ្នារបស់ឯកឧត្តមជាយូរមកហើយ។ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសថៃបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់ ដោយប្រទេសយើងទាំងពីរមានព្រំដែនជាប់គ្នា ហើយរាជរដ្ឋាភិបាលថៃតែងតែផ្ដល់អាទិភាពខ្ពស់ក្នុងទំនាក់ទំនងជាមួយព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ជូនចំពោះសម្ដេចតេជោផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានទទួលការណែនាំពីរាជរដ្ឋាភិបាលថៃ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ត្រូវខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីពង្រឹងពង្រីកទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរ ហើយនិងប្តេជ្ញាឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំស៊ីជម្រៅលើគ្រប់វិស័យ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយសព្វបែបយ៉ាងដែលរាជរដ្ឋាភិបាលកម្ពុជាបានជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជននិង ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន។

ឯកឧត្តម ក៏បានលើកឡើងពីការសម្រេចចិត្តរបស់សម្តេចធិបតី និង នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ដែលគាំទ្រអនុញ្ញាតឱ្យបើកស្ថានអគ្គកុងស៊ុល​នៅខេត្តសៀមរាប និងស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លា។ ឯកឧត្តម សង្ឃឹមថាបន្ទាប់ពីបើកឱ្យដំណើរការ ស្ថានអគ្គកុងស៊ុលទាំងពីរនេះ នឹងជំរុញថែមទៀតនៅការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាពិសេស ការវិនិយោគផ្សេងៗ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ បានលើកជាយោបល់ថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ អាចនឹងផ្ដល់កិត្តិយសចូលរួមក្នុងការបើកអគ្គកុងស៊ុលនៅប្រទេសទាំងពីរ ដើម្បីជានិម្មិតរូបបង្ហាញថា រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

ឯកឧត្តម បានជម្រាបជូនសម្តេចតេជោនូវលទ្ធផលប្រកបដោយផ្លែផ្កាក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហើយក្នុងជំនួបនោះ ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ និង ពីការធានាអះអាងថា មិនអនុញ្ញាតឱ្យជនអមិត្តណាប្រើប្រាស់ទឹកដីថៃធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជានោះទេ។ ឯកឧត្តមក៏បានជម្រាបជូន សម្ដេចតេជោពីក្តីរីករាយដែលរដ្ឋាភិបាលថៃ បានបង្កើតនូវវិធាន និងបទបញ្ញត្តិដែលអនុគ្រោះ និងសម្រួលឱ្យពលរដ្ឋខ្មែរធ្វើដំណើរចូលទៅកាន់ប្រទេសថៃ និងស្នាក់នៅ ដោយពុំចាំបាច់មានទិដ្ឋាការ រហូតដល់រយៈពេល៦០ថ្ងៃ ដែលកាលពីមុន មានរយៈពេលត្រឹមតែ៤០ថ្ងៃប៉ុណ្ណោះ។ ទាំងនេះ​ជាការលើកទឹកចិត្តឱ្យប្រជាជនកម្ពុជា បានចូលរួមក្នុងវិស័យពាណិជ្ជកម្មនៅតាមព្រំដែន និងការធ្វើដំណើរកំសាន្តទេសចរណ៍ជាដើម។

រាជរដ្ឋាភិបាលថៃ ក៏បានជំរុញឱ្យវិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការជំរុញការវិនិយោគលើវិស័យសំខាន់ៗជាច្រើន។ រាជរដ្ឋាភិបាលថៃមើលឃើញថា ទំហំទេសចរណ៍បរទេសចូលទៅទស្សនាប្រទេសថៃមានចំនួនច្រើន ដូច្នេះ ភ្ញៀវទេសចរណ៍បរទេសទាំងអស់នោះ ក៏អាចបន្តមកទស្សនាប្រទេសកម្ពុជាបានផងដែរ ដើម្បីរួមចំណែកទាំងអស់គ្នាក្នុងភាពរីកចម្រើននៃវិស័យទេសចរណ៍។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ ដែលបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន។ សម្ដេច បានកោតសរសើរចំពោះគោលជំហររដ្ឋាភិបាលថៃដែលបញ្ជាក់អះអាងមិនអនុញ្ញាតឱ្យមានអមិត្តណាមួយយកទឹកដីថៃធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា។

សម្ដេចចាត់ទុកថានេះជាបញ្ហាសំខាន់សម្រាប់សន្តិសុខកម្ពុជាផង ថៃផង និងវៀតណាមផងដែរ។ សម្ដេចតេជោបន្តថា ប្រទេសកម្ពុជាក៏បានសន្យាជាមួយប្រទេសដទៃ មិនអនុញ្ញាតឱ្យប្រទេសឬក្រុមអមិត្តណាយកទឹកដីរបស់ខ្លួន​ (កម្ពុជា) ប្រឆាំងនឹងប្រទេសផ្សេងនោះដែរ។ សម្ដេចតេជោ ក៏បានអរគុណដល់ប្រទេសថៃ ដែលបានបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ និង ពលករកម្ពុជា បានទៅធ្វើការក្នុងប្រទេសថៃ ដោយបានបង្កើនរយៈពេលស្នាក់​មិនចាំបាច់មានទិដ្ឋាការ ពីរយៈពេល៤០ថ្ងៃ ទៅ៦០ថ្ងៃ។ ការបង្កភាពងាយស្រួលនេះ មិនត្រឹមតែបានអនុញ្ញាតឱ្យពលករកម្ពុជាមានចំណូលប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវជំនាញថែមទៀតផងដែរ ព្រមទាំងផ្ដល់ឱកាសឱ្យប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែស៊ីជម្រៅទាំងវិស័យវិនិយោគ និងទេសចរណ៍។ សម្តេចតេជោ បានបន្ថែមថា ប្រទេសថៃ ជាគោលដៅមួយដែលពលរដ្ឋខ្មែរតែងតែទៅពិនិត្យសុខភាព។ សម្ដេច សង្ឃឹមថាភាពរីកចម្រើនក្នុងវិស័យវេជ្ជសាស្ត្ររបស់ថៃ អាចនឹងជួយសម្រួលដល់ប្រជាជនប្រទេសជិតខាង មានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ដែលនឹងទៅស្វែងរកសេវាសុខាភិបាលនេះ។

សម្ដេចតេជោ បន្តថា ឆ្នាំ២០២៥ ជាខួបលើកទី៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយសម្ដេចជំរុញឱ្យមានការរៀបចំកម្មវិធីរំលឹកខួបទំនាក់ទំនងនេះឱ្យបានច្រើនផងដែរ។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏ជំរុញឱ្យអ្នកវិនិយោគថៃមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។

ជាចុងក្រោយ សម្តេចតេជោតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជូនពរ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ និងគណៈប្រតិភូ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យក្នុងដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង