សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការវិនិយោគធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ គឺមិនចប់នោះទេ យើងនៅវិនិយោគបន្តទៀត
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការវិនិយោគធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ គឺមិនចប់នោះទេ យើងនៅវិនិយោគបន្តទៀត ។
នេះជាប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ៕