ប្រមុខរាជរដ្ឋាភិបាល៖ វិស័យឯកជន មានតួនាទីគន្លឹះក្នុងការទ្រទ្រង់ និងពង្រឹងប្រព័ន្ធអេកូឡូស៊ី
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា វិស័យឯកជនមានតួនាទីគន្លឹះក្នុងការទ្រទ្រង់ និងពង្រឹងប្រព័ន្ធអេកូឡូស៊ី។
ក្នុងឱកាសអញ្ជើញ សំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាសហគ្រាសធុនមីក្រូតូច និងមធ្យម នាថ្ងៃទី២៧ ខែមិថុនានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រព័ន្ធអេកូឡូស៊ីដែលមានភាពប្រទាក់ក្រឡាគ្នា គាំទ្រគ្នាទៅវិញទៅមកប្រកបដោយសហថាមពល នឹងបង្កើតនូវទំនុកចិត្ត និងភាពទាក់ទាញដល់ការបង្កើន ។
ជាមួយគ្នានោះសម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ជំរុញ និងលើកទឹកចិត្តឱ្យវិស័យឯកជនបន្តរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាព, វិនិយោគលើការពង្រឹងស្តង់ដារ និងគុណភាពនៃផលិតផលនិងសេវាកម្មរបស់ខ្លួន, បង្កើនផលិតភាពតាមរយៈការបន្តបណ្តុះបណ្តាលបុគ្គលិកនិយោជិតនិងផ្តល់នូវរបបសន្តិសុខសង្គមក៏ដូចជាការចាប់យកបច្ចេកវិទ្យា និងទំនើបកម្មខ្សែច្រវាក់ផលិតកម្ម-សេវាកម្មរបស់ខ្លួន ៕