**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន**ឯកឧត្តម ប៊ុន ហុន បន្តដឹកនាំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ១គ្រួសារ នៅឃុំស្តើងជ័យ ស្រុកជើងព្រៃ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា**អាជ្ញាធរ ទន្លេសាប បង្ហាញពីបញ្ហាប្រឈម ៧ចំណុច និងទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៥  ចំនួន៦ចំណុច**NEA សហការជាមួយក្រុមហ៊ុនធំៗ ៥ នាំយកឱកាសការងារថ្មី ១ ៣៦៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃអាទិត្យនេះ**រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ប្ដេជ្ញាបន្តលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លា**ក្រសួងប្រៃសណីយ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការធ្វើបរិវត្តកម្មឌីជីថល**លទ្ធផលកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ២០២១-២០២៣**មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះពិនិត្យមើលការរៀបចំ និងបំពាក់ឧបករណ៍សម្ភារៈបរិក្ខារពេទ្យ នៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង**ក្រសួងប្រៃសណីយ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការធ្វើបរិវត្តកម្មឌីជីថល**សមាជិកសភាកំពូលរុស្ស៊ី៖ ការ​បញ្ចូល​ទឹកដី​ហ្គ្រីនលែន​របស់​អាមេរិក​នឹង​បង្ក​ជាការ​គំរាម​កំហែង​ផ្នែក​យោធា**ឯកឧត្តម ហួត ហាក់ អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការប្រតិបត្តិអាកាសយានដ្ឋាន VINCI នាយកតំបន់នៃសហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អភិបាលរងខេត្តសៀមរាប៖ គ្មានអ្នកណាម្នាក់អាចលាក់បាំងជិតក្នុងការកាប់បំផ្លាញព្រៃឈើ ដូចការលាក់លុយនោះទេ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១០ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់១៧ អង្សា**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ណែនាំឱ្យអាជ្ញាធរពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយការលំបាកជូនពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំដល់អាជ្ញាធរខេត្តកណ្តាល ត្រូវបង្ការទប់ស្កាត់រាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ​គណៈប្រតិភូ​ដៃគូអភិវឌ្ឍន៍​​​អូស្ត្រាលី និង​ធនាគារពិភពលោក​​​


ភ្នំពេញ៖ នៅសាលប្រជុំ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា​ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែ​ជេស្ឋ​ ឆ្នាំ​រោង​ ឆស័ក​ ពុទ្ធសករាជ​​ ២៥៦៨​ ត្រូវនឹងថ្ងៃទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២៤ នេះ​ ​ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម​ ប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធាន​អាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ពិភាក្សាការងារ​ជាមួយ​គណៈប្រតិភូ​​ដៃគូអភិវឌ្ឍន៍​អូស្ត្រាលី​ និង​ធនាគារពិភពលោក​ (WB)។​

សូមជម្រាបថា កិច្ចប្រជុំនាពេលនេះ​មានការចូលរួម​ពី​ឯកឧត្តម​ ហ៊ែល​ តូនី អនុប្រធានក្ដាប់រួមអាជ្ញាធរទន្លេ​សាប និង​លោក លោកស្រី​ជា​​មន្រ្តីមកពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងធនធានទឹក​ និងឧតុនិយម អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ព្រមទាំង​​​លោក លោកស្រី​ តំណាងដៃគូអភិវឌ្ឍន៍មកពីស្ថានទូតអូស្រ្តាលី តំណាងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី ភាពជាដៃគូទឹកអូស្ត្រាលី​ និងធានាគារពិភពលោកជាច្រើនរូបផងដែរ​។

ឯកឧត្តម​រដ្ឋលេខាធិការ​បានបញ្ជាក់ថា​ គោលបំណងនៃកិច្ចប្រជុំ​ គឺ​ដើម្បីស្តាប់ និង​ពិភាក្សាលើសេចក្តីព្រាងគំនិតគោលនៃសមាសធាតុទី១ នៃកម្មវិធីដែលមានសក្តានុពលសម្រាប់ដោះស្រាយបញ្ហាប្រឈមក្នុងការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹកក្នុងលក្ខខណ្ឌនៃការផ្លាស់ប្តូរអាកាសធាតុនៅកម្ពុជា ជាពិសេសការតាមដាន និងការគ្រប់គ្រងអាងបឹងទន្លេសាបឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។

ជាលទ្ធផល​ ឯកឧត្តម​រដ្ឋលេខាធិការ​បានឱ្យដឹងថា​ កិច្ចប្រជុំបានឯកភាពលើគំនិតគោលនៃសមាសធាតុទី១នៃកម្មវិធី និងបានស្នើឱ្យបង្កើតក្រុមការងារមួយដែលមានសមាសភាពមកពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍មកពីស្ថានទូតអូស្រ្តាលី និងធានាគារពិភពលោក ដើម្បីពិភាក្សាលើលក្ខខណ្ឌការងារលម្អិត​សម្រាប់រៀបចំសមាសធាតុទី១ នៃកម្មវិធី ៕​

អត្ថបទដែលជាប់ទាក់ទង