**មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ច ប្រជុំគណៈកម្មការហិរញ្ញប្បទានសុខាភិបាល**ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា ជំរុញឱ្យអូស្ត្រាលី ពន្យារពេលលើការអនុម័តសេចក្តីព្រៀងច្បាប់ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ**សម្តេចធិបតី ណែនាំឱ្យបន្តអនុវត្ត និងស្វែងរកដំណោះ ស្រាយសមស្រប ដើម្បីពន្លត់បញ្ហានានា ដែលនៅ សេសសល់នៅតំបន់អង្គរ**សម្តេចធិបតី៖ រយៈពេល១៥ខែកន្លងមកនេះ រាជរដ្ឋាភិបាលមិនបានដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ចាញ់បោកក្រុមវិនិយោគបានការប្រាក់ខ្ពស់នោះទេ**សម្តេចធិបតី៖ គ្មានការកែសម្រួលព្រំដីនៅតំបន់លិចទឹកបឹងទន្លេសាបទៀតនោះទេ**សម្ដេចធិបតី៖ មានគណបក្សមួយចំនួន ធ្លាប់ឃោសនាថា បើសិនជាគេឈ្នះឆ្នោត គេនឹងផ្តល់កម្មសិទ្ធិដីធ្លីមុនសម័យសង្រ្គាមឡើងវិញជូនពលរដ្ឋ**សកម្មភាពគ្រប់គ្រងការបញ្ចេញឧស្ម័នមេតានរបស់ប្រទេសចិនបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នមេតានសកល**សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ អ្នកទិញផ្ទះ តម្លៃក្រោម ៧ម៉ឺនដុល្លារ គឺរួចពន្ធប្រថាប់ត្រា**ប្រមុខរាជរដ្ឋាភិបាល៖ ករណីវិវាទដីធ្លី មិនត្រូវអង្គុយចាំបក់ផ្សែង គឺត្រូវតែពន្លត់ភ្លើងជាបន្ទាន់**លោក Li Qiang ជួបសំណេះសំណាលជាមួយតំណាងសហគ្រាសដែលចូលរួមពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយបញ្ហារឿងផ្ទះបុរី បើដោះស្រាយមិនស្រួលទេ អាចនឹងក្លាយជារឿងនយោបាយ**នាយករដ្ឋមន្ត្រីកម្ពុជា៖ វិវាទបុរី ជារឿងថ្មី និងជាបញ្ហាដែលរសើបបំផុត ទាមទារឲ្យដោះស្រាយដោយមានភាពបត់បែន យោគយល់គ្នា និងភាពអំណត់**សម្ដេចបវរធិបតី៖ កំពង់ចាម ក្លាយជាខេត្តដំបូងគេ ដែលចុះបញ្ជីក្បាលដី ផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ និងស្ថាប័ននានា ចប់សព្វគ្រប់មុនគេ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីវិវាទដីធ្លី នឹងដោះស្រាយបញ្ចប់ឲ្យអស់ទាំងស្រុង ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ករណីបញ្ហាដីធ្លី គឺជាបញ្ហាក្ដៅដែលទាមទារឲ្យមានការដោះស្រាយ ដោយប្រុងប្រយ័ត្នបំផុត**សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យមានការពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ វិស័យសំណង ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា**សម្តេចធិបតី គាំទ្រឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានដាក់ចេញនូវសមរភូមិការងារសំខាន់ៗរបស់ក្រសួងរៀបចំដែនដី**សម្ដេចតេជោ បញ្ជាក់ជាថ្មីថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA មិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងបីនោះទេ**នាយកប្រតិបត្តិនៃអង្គការ Halo Trust គាំទ្រចំពោះការកំណត់គោលដៅថ្មីរបស់កម្ពុជា គឺកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម**ក្រសួងការងារ បើកសិក្ខាសាលាស្តីពីការជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនលើបរិវត្តកម្មនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ទស្សនកិច្ចសិក្សា និងសកម្មភាព បណ្ដុះបណ្ដាលអន្តរជាតិអភិវឌ្ឍសមត្ថភាពប្រចាំឆ្នាំ២០២៤ ស្ដីពីការអប់រំបែបឌីជីថល ជូនដល់លោកគ្រូ អ្នកគ្រូកម្ពុជា

ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគ្រូបង្រៀនកម្ពុជា ចូលរួមវគ្គបណ្ដុះបណ្ដាលអន្តរជាតិអភិវឌ្ឍសមត្ថភាពប្រចាំឆ្នាំ២០២៤ ព្រមទាំងជួបពិភាក្សាការងារ ជាមួយលោក Lee Sung Hwan នាយកវិទ្យាស្ថានស្រាវជ្រាវអប់រំ និងព័ត៌មានទីក្រុងប៊ូសាន ស្ដីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការការអប់រំបែបឌីជីថល។

ក្នុងឱកាសនោះ លោកជំទាវ និងប្រតិភូបានអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវអប់រំ និងព័ត៌មានក្រុងប៊ូសាន និងនៅតាមសាលារៀន ដើម្បីស្វែងយល់ពីបទពិសោធន៍ក្នុងការអប់រំ ដែលអាចអនុវត្តនៅតាមសាលារៀននៅកម្ពុជា ក្នុងគោលដៅប្រែក្លាយជាសាលារៀនឆ្លាតវៃ គ្រូបង្រៀនមានសមត្ថភាពឌីជីថលគ្រប់គ្រាន់ អាចបន្តដឹកនាំសិស្សានុសិស្សឲ្យសម្រេចបាននូវលទ្ធផលការសិក្សាប្រកបដោយគុណភាព ជាពិសេសការកាត់បន្ថយគម្លាតឌីជីថល។

ពិធីបើកវគ្គបណ្ដុះបណ្ដាល បានប្រព្រឹត្តទៅនាថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៤ មានការអញ្ជើញចូលរួមដោយ លោក ជ័យ សិទ្ធ អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ប្រធានវិទ្យាស្ថានស្រាវជ្រាវអប់រំ និងព័ត៌មានទីក្រុងប៊ូសាន ថ្នាក់ដឹកនាំ និងសហការីនៃនាយកដ្ឋានបរិវត្តកម្មឌីជីថល ព្រមទាំងលោកគ្រូ អ្នកគ្រូសិក្ខាកាមកម្ពុជា។ សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ៕

អត្ថបទដែលជាប់ទាក់ទង