**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ SOMTC-កម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូសន្ទនា បូកបី

ភ្នំពេញ៖ នៅថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាមានិតឡាវ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន SOMTC-កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ SOMTC-កម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូសន្ទនា បូកបី ចិន ជប៉ុន កូរ៉េ អូស្រ្តាលី អាមេរិក EU ឥណ្ឌា នូវែលណេឡង់ និងកាណាដា។

បន្ថែមពីនេះ ក្នុងនាមជាប្រទេសសម្របសម្រួលជាមួយសហព័ន្ធរុស្ស៊ី ឯកឧត្តមនាយឧត្តមសេនីយ៍ បានធ្វើជាសហប្រធានជាមួយរុស្ស៊ី ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ SOMTC + រុស្ស៊ី លើកទី១៦។

ក្នុងកិច្ចប្រជុំ ប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនា បានផ្លាស់ប្ដូរទស្សនទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនកន្លងមក និងពិភាក្សាបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ស្របតាមក្របខណ្ឌកិច្ចសហប្រតិបត្តិការរបស់ ASEAN SOMTC និងប្រទេសដៃគូនីមួយៗ។

ក្រៅពីចូលរួម និងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំផ្លូវការខាងលើ ឯកឧត្តមនាយឧត្តមសេនីយ៍ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឧត្តមមន្ត្រីនៃប្រទេសចំនួន ៤ ដូចខាងក្រោម៖

១. លោក Hyung Won KIM ប្រធាននាយកដ្ឋានកិច្ចការព្រហ្មទណ្ឌអន្តរជាតិ ក្រសួងយុត្តិធម៌ នៃសាធារណៈរដ្ឋកូរ៉េ។ ភាគីទាំងពីរ បានពិភាក្សាអំពីបញ្ហានានា ពាក់ព័ន្ធនឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ (MLAT) និងការធ្វើបត្យាប័ន រវាងកម្ពុជា និងកូរ៉េ។

២. លោក Brandon P. Yoder អនុប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀន និងការអនុវត្តច្បាប់អន្តរជាតិ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ ភាគីទាំងពីរ បានពិភាក្សាអំពីតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រទេសសម្របសម្រួលជាមួយសហរដ្ឋអាមេរិក (២០២៤-២០២៧) និងការជួយគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ SOMTC ក៏ដូចជាអាស៊ាន លើវិស័យអាទិភាពមួយចំនួន ព្រមទាំងការគាំទ្រដល់ការបណ្ដុះបណ្ដាលការអនុវត្តច្បាប់/វិស័យកិច្ចសហប្រតិបត្តិការនានារវាងអាស៊ាន និងសហរដ្ឋអាមេរិក ។

៣. លោក Vladimir SALOV អនុប្រធាននាយកដ្ឋានទទួលបន្ទុកដោះស្រាយបញ្ហាប្រឈម និងការគំរាមកំហែងថ្មីៗ នៃក្រសួងការបរទេសរុស្ស៊ី។ ភាគីរុស្ស៊ី បានថ្លែងអំណរគុណកម្ពុជា ក្នុងនាមជាប្រទេសសម្របសម្រួលរយៈពេលបីឆ្នាំកន្លងមកនេះ ព្រមទាំងទទួលសំណើរបស់កម្ពុជា បន្តផ្ដល់ការបណ្ដុះបណ្ដាលដល់កងកម្លាំងនគរបាលជាតិកម្ពុជា និងអាស៊ាន។

៤. ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ស៊ុលិណៈ កែវប៉ៈស៊ើត នាយកខុទ្ទកាល័យនៃក្រសួងសន្តិសុខសាធារណៈ និងជាប្រធាន SOMTC-ឡាវ។ ភាគីទាំងពីរ បានពិភាក្សាការងារ និងផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការនានា ក្នុងនាមជាប្រទេសជិតខាង ជាពិសេសការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន ការឆបោកតាមអនឡាញ ការជួញដូរ និងការរត់ពន្ធមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង