**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅស្រុកមេសាង ខេត្តព្រៃវែង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង រួមជាមួយតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅក្នុងស្រុកមេសាង ខេត្តព្រៃវែង។

បន្ទាប់ពីបានស្ដាប់សេចក្ដីរាយការណ៍របស់ លោក កែវ ពិសី អភិបាលស្រុកមេសាង ដែលបានឡើងជម្រាបជូនពីស្ថានភាពទូទៅនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកមេសាងរួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា តាងនាមឱ្យតំណាងរាស្ត្រទាំង១០រូប មកពីមណ្ឌលខេត្តព្រៃវែង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សូមសម្តែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស ដោយឡែកប្រជាជនខេត្តព្រៃវែង ពិសេសប្រជាជននៅក្នុងស្រុកមេសាងនេះ ដែលរយៈកាលកន្លងមក នៅក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ លោកឪពុក អ្នកម្តាយ បងប្អូនជនរួមជាតិ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង បានអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជោគជ័យប្លូកទឹកប្លូកដីទូទាំងប្រទេសបាន១២០ លើ ១២៥អាសនៈ ដោយឡែកមណ្ឌលខេត្តព្រៃវែងទទួលបាន ១០អាសនៈ លើ ១១អាសនៈ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏សូមជម្រាបអង្គពិធីជ្រាបដែរថាៈ កាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ ក្រុមប្រឹក្សាឃុំ និងសង្កាត់ ទូទាំងប្រទេស ក៏ដូចជានៅខេត្តព្រៃវែងយើង បានអញ្ជើញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដោយគណបក្សប្រជាជនកម្ពុជាទទួលជ័យជំនះ គួរជាទីមោទនភាពក្រៃលែង។ ជ័យជំនះគ្រប់សមរភូមិ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានគឺជាការខិតខំប្រឹងប្រែងបំពេញការងារបម្រើជាតិ មាតុភូមិ បម្រើប្រជាជន គ្រប់មូលដ្ឋាន ដោយសារតែយើងបានរៀបចំកម្មវិធីនយោបាយយើងបានត្រឹមត្រូវ និងល្អឥតខ្ចោះ ស្របតាមសភាពការណ៍ជាក់ស្តែង ដែលជាតិ និងប្រជាជនត្រូវការចាំបាច់ ព្រមទាំងស្របតាមសភាពការណ៍ក្នុងតំបន់ និងលើសកលលោកទៀតផង។

ថ្ងៃនេះ តាមរយៈឯកឧត្តម ផ្ទាល់ ថ្នាក់ដឹកនាំកំពូលៗ រដ្ឋសភា ព្រឹទ្ធសភានិងរាជរដ្ឋាភិបាល បានផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកបំផុត ព្រមទាំងសូមគោរពជូនពរដល់ប្រជាជនខេត្តព្រៃវែងទាំងមូល ពិសេសប្រជាជនស្រុកមេសាង សូមសមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីប្រែក្លាយទៅជាប្រការដទៃឡើយ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានលេីកពីប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍នៅក្នុងពិធីរំលឹកខួបអង្គមិន្ទិញថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាបានប្តេជ្ញាការពារអោយបាននូវសុខសន្តិភាពពីការចង់បំផ្លាញពីពួកប្រឆាំងជ្រុលនិយម។ ទន្ទឹមនឹងនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្ថែមថា ព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ពេលជីកបានហើយគឺមានន័យថា៖កម្ពុជា នឹងដកដង្ហើមដោយខ្លួនឯងក្នុងការធ្វើចរាចរទំនិញ ការធ្វើដំណើរ ការទទួលបានជលផលចម្រុះការប្រើប្រាសផ្លូវចុះឡើងជាសាធារណៈតាមផ្លូវទឹក-ផ្លូវគោកក្នុងការផ្លាស់ប្តូរផលិតផលផ្សេងៗពិសេសទំនិញកសិផលគ្រប់ប្រភេទជាដើម។ល។ ព្រែកជីកជាប្រវត្តិសាស្ត្រនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានបណ្តោយប្រវែង ១៨០គីឡូម៉ែត្រ និងមានប្រជាជនរស់នៅអមសង្ខាងប្រមាណជិត ២លាននាក់។ គម្រោងជីកព្រែកជាប្រវត្តិសាស្ត្រនេះគឺព្រែកមានតាំងពីយូរយារាប់រយ-ពាន់ឆ្នាំមកហើយ នៅសល់តែ ៧គីឡូម៉ែត្រទៀតប៉ុណ្ណោះ ព្រែកជីកនេះ នឹងឆ្លាយទៅដល់សមុទ្រខ្មែរ នាវានឹងធ្វើចរាចរបានពីភ្នំពេញ ទៅកំពង់ផែសមុទ្រ ខេត្តព្រះសីហនុ មិនធ្វើចរាចរតាមបណ្តោយដងទន្លេមេកុង ទាំងស្រុងដូចកម្ពុជាធ្លាប់ធ្វើពីមុនៗមកនោះឡើយ។ ការដ្ឋាននឹងបើកអនុវត្តនៅថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤ ក្នុងរយៈពេល ៤៨ខែ ឬ៤ឆ្នាំ ដែលនឹងត្រូវចំណាយប្រាក់សរុប ១៧០០លានដុល្លារអាមេរិក។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានជម្រាបជូនអង្គពិធី អំពីបច្ចុប្បន្នភាព នៃស្ថានការណ៍នយោបាយសង្គម-សេដ្ឋកិច្ច ព្រមទាំងស្ថានភាពទូទៅមួយចំនួនទៀត។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានជម្រាបជូនអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ អំពីតួនាទីភារកិច្ចសំខាន់ៗដែលរដ្ឋសភាត្រូវបំពេញ មានដូចជា ការងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ មុខងារភាពជាតំណាងប្រជាពលរដ្ឋ និងការពង្រឹងពង្រីកវិស័យការទូតសភាជាមួយបណ្ដាប្រទេសជាមិត្តជិតឆ្ងាយទូទាំងពិភពលោក និង រដ្ឋសភាក្នុងអាណត្តិទី៧នេះ គឺដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា គឺជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទទួលនូវតំណែងដ៏ឧត្តុង្គឧត្តមនេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានមានប្រសាសន៍លើកឡើងពី រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភាសព្វថ្ងៃ គឺដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីវ័យក្មេង មានសមត្ថភាពខ្ពង់ខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសប់ ដើម្បីបន្តថែរក្សាសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ អភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង ហើយក៏បានឆ្លុះបញ្ចាំង ពីការផ្ទេរអំណាចដោយរលូន និងសន្តិវិធី ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង