នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញត្រឡប់មកដល់មាតុប្រទេសវិញ បន្ទាប់ពីចូលរួមប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឡាវ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន SOMTC-កម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញត្រឡប់មកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។