**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាដល់សិស្ស សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ឆ្នាំសិក្សា ២០២៣-២០២៤

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សជ័យលាភីចំនួន ១៩១រូប នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ឆ្នាំសិក្សា ២០២៣-២០២៤ និងមានការចូលរួមពីសំណាក់ គណៈគ្រប់គ្រងសាលា ឯកឧត្តម លោកជំទាវ នាយក នាយិកា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល លោក លោកស្រី និងក្រុមគ្រួសារសិស្សានុសិស្ស។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយ សិស្សានុសិស្សជ័យលាភីទាំងអស់ដែលបានខិតខំរៀនសូត្ររហូតបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាដោយជោគជ័យ ហើយលទ្ធផលនាពេលនេះ សបញ្ជាក់ឱ្យឃើញអំពី សមត្ថភាពនៃការខិតខំសិក្សាដែលនាំមកនូវផ្លែផ្កា កិត្តិយស មោទនភាព ក្តីរំភើបរីករាយ និងស្នាមញញឹមជូនក្រុមគ្រួសារ។

តាមរយៈរបាយការណ៍វឌ្ឍនភាពរបស់ សាលាអន្តរជាតិ CIA First ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អាចវាយតម្លៃបានថា សាលាមានភាពរីកចម្រើនឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស និងចូលរួមអបអរខួប ២០ឆ្នាំនៃបង្កើតសាលា ដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០០៤ ជាមួយចក្ខុវិស័យជាក់លាក់សម្រាប់អភិវឌ្ឍកម្មវិធីសិក្សា ការដឹកនាំសិស្សចូលរួមប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ការងារសហគមន៍ ការដឹកនាំធ្វើគម្រោងស្រាវជ្រាវ និងសកម្មភាពសិក្សាដទៃទៀត។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានកម្មវិធីសិក្សាសម្បូរបែបស្របតាមកម្មវិធីជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីសិក្សាអន្តរជាតិ ក៏ដូចជាកម្មវិធីបណ្តុះបណ្ដាលខាងផ្នែកវប្បធម៌ និងភាសាខ្មែរ ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្ស មិនត្រឹមតែទទួលបាននូវចំណេះដឹង បំណិន និងចរិយាសម្បទាប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសឱ្យសិស្សានុសិស្សយល់ដឹងពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់កម្ពុជា។

គោលដៅនៃការអភិវឌ្ឍធនធានមនុស្ស គោលដៅនៃការអប់រំ គឺដើម្បីកសាងពលរដ្ឋល្អប្រកបដោយសក្តានុពលសម្រាប់កម្ពុជា គឺជាពលរដ្ឋដែលមានទាំងវិជ្ជាសម្បទា ចំណេះដឹងជ្រៅជ្រះ មានជំនាញច្បាស់លាស់ មានបំណិន ទាំងផ្នែកបច្ចេកទេស ក៏ដូចជាបំណិនទន់ បំណិនសតវត្សទី២១ ដែលជាបំណិនត្រិះរិះពិចារណា ដោះស្រាយបញ្ហា ធ្វើការងារជាក្រុម មានភាពច្នៃប្រឌិត និងនវានុវត្តន៍ សហគ្រិនភាព មានបំណិនបច្ចេកទេសឌីជីថល ជាពិសេសមានការយល់ដឹងជាពលរដ្ឋសកលល្អ ដែលមានការទទួលខុសត្រូវខ្ពស់ចំពោះទង្វើរបស់ខ្លួន យល់ដឹងពីបញ្ហាសកលលោក និងចូលរួមធ្វើឱ្យពិភពលោកកាន់តែស្រស់បំព្រង។

ឆ្លើយតបនឹងយុគសម័យសាកលភាវូបនីយកម្ម ដែលពោរពេញដោយការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ ដែលតម្រូវឱ្យមនុស្សជាតិត្រូវធ្វើការឆ្លើយតប យុគសម័យនៃបច្ចេកវិទ្យាឌីជីថល បញ្ញាសប្បនិមិត្ត ដែលអាចចូលរួមចំណែកបង្កើនប្រសិទ្ធភាពការងារ ហើយក៏កំពុងប្រណាំងប្រជែងជាមួយបញ្ញារបស់មនុស្សផងដែរ។ ដើម្បីគ្រប់គ្រង់បច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ មនុស្សត្រូវមានមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំ ទាំងផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួនក្នុងការវិនិច្ឆ័យ ត្រឹះរឹះពិចារណាដោះស្រាយបញ្ហា និងទាមទារចាំបាច់ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពឆ្លាតវៃ។

គុណភាពនៃការអប់រំចរិយាធម៌ ដើរតួនាទីយ៉ាងសំខាន់ដើម្បីធានាបាននូវជោគជ័យក្នុងជីវិត ក្នុងន័យនេះហើយ សម្តេចមហាបវរធិបតី បានបញ្ចូលនូវការអប់រំចរិយាធម៌ ការអប់រំវប្បធម៌បន្ថែមទៅលើការអប់រំចំណេះទូទៅ ពិសេសក្មួយៗត្រូវមានភាពតស៊ូអំណត់អត់ធន ប្រឹងប្រែងជម្នះឧបសគ្គដោយភាពអង់អាចក្លាហាន ឆ្ពោះទៅរកគោលដៅជាក់លាក់ ដែលខ្លួនឯងបានកំណត់ពេលឈានចូលដល់កម្រិតឧត្តមសិក្សា និងឆ្ពោះទៅសម្រេចសុបិនរបស់ខ្លួន ដើម្បីប្រែក្លាយជាកម្លាំងចលករ ក្នុងការចូលរួមអភិវឌ្ឋសង្គមជាតិ និងក្លាយជាមោទនភាពរបស់ក្រុមគ្រួសារ។

តាងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលជាតួអង្គដ៏សំខាន់សម្រាប់បង្កើតប្រព័ន្ធបរិស្ថានដ៏ល្អប្រសើរក្នុងការគាំទ្របណ្តុះគ្រាប់ពូជកម្ពុជា ឱ្យក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ ដែលនឹងក្លាយជាទីពឹងសម្រាប់អ្នកដទៃ និងសង្គមជាតិ ឆ្ពោះទៅការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបានស្របតាមចក្ខុវិស័យអភិវឌ្ឍជាតិឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង