សម្តេចធិបតី៖ ការជួយដល់ត្រីមេពូជ គឺជាទ្រទ្រង់ដល់សន្ដិសុខស្បៀង និងរក្សាលំនឹងតម្លៃកិសិផលនៅលើទីផ្សារ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការជួយដល់ត្រីមេពូជ គឺជាទ្រទ្រង់ដល់សន្ដិសុខស្បៀង និងរក្សាលំនឹងតម្លៃកិសិផលនៅលើទីផ្សារ។
ការលើកឡើងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៤ ស្ថិតនៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែចាត់ទុកវិស័យកសិកម្មជាវិស័យអទិភាពដ៏ចម្បងដែលធានាបានសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា គណបក្សប្រជាជនកម្ពុជា បន្ដដឹកនាំប្រទេស គឺដីវិស័យកសិកម្មនៅកម្ពុជា មិនយកពន្ធរហូត។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានជួយជាច្រើនដល់កសិករ ដើម្បីជំរុញការលើកកម្ពស់វិស័យកសិកម្មជាតិ ៕