សម្តេចធិបតី ជំរុញឲ្យក្រសួងកសិកម្ម បន្តជួយសម្រួលដល់កសិករ លើការដាំដុះ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជំរុញឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជួយសម្របសម្រួលដល់កសិករ លើការដាំដុះ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ ហើយធានាបានតម្លៃជូនដល់បងប្អូនប្រជាកសិករ។
សម្តេចធិបតី បានមានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៤ ស្ថិតនៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើកសិកម្មបច្ចុប្បន្ននេះ ត្រូវប្រើបច្ចេកវិទ្យា និងមានពូជល្អ និងពូជថ្មី ដើម្បីឆ្លើយតបតាមទីផ្សារក្នុងស្រុក និងក្រៅស្រុក។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកទឹកចិត្ដដល់បងប្អូនប្រជាកិសិកទាំងអស់ឲ្យបង្កើនការបង្ករបង្កើនផលឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាព និងធានាដល់សន្ដិសុខស្បៀង ៕