នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ តម្លៃកសិកម្ម ក្នុងឆ្នាំ២០២៤នេះ មានស្ថានភាពល្អប្រសើរ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា តម្លៃកសិកម្មនៅក្នុងឆ្នាំ២០២៤នេះ មានស្ថានភាពល្អប្រសើរ ។
ក្នុងឱកាសអញ្ជើញជាអធិបតី អបអរ“ទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម” នាថ្ងៃទី១ ខែកក្កដានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ៨.៨២លានតោន ទៅកាន់គោលដៅចំនួន ៧៨ប្រទេស ក្នុងតម្លៃសរុបប្រមាណ ៤.៨ពាន់លានដុល្លារ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ៕