ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង សំណេះសំណាស និងប្រគល់អាវភ្លៀង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូននាយទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេស
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បានជួបសំណេះសំណាល និងប្រគល់អាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានទ័ពពិសេស។
នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ថា រដូវកាលនេះគឺជារដូវភ្លៀង ដូច្នេះក្រោយព៏ទទួលអាវភ្លៀងហើយ ត្រូវរក្សាប្រើប្រាស់ ទុកដាក់ឱ្យបានគត់មត់បំផុត ជៀសវាងការបាត់បង់ដោយប្រការណាមួយ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស ជំនួសមុខឱ្យនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់ សូមថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរពីការរស់នៅរបស់កងទ័ព គ្រប់ពេលវេលា ដែលជានិច្ចកាលរដូវរងាឧបត្ថម្ភអាវរងា នៅរដូវវស្សាឧបត្ថម្ភអាវភ្លៀង សម្ភារផ្សេងៗទៀត និងសូមគោរពជូនពរ បវរមហាប្រសើរជូនដល់ សម្តេចទាំងទ្វេ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន កម្លាំងមាំមួន និងជន្មាយុយឺនយូរ៕