អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ IDE និងអង្គការ FAO បន្តដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ
ភ្នំពេញ៖ ក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់អង្គការ IDE ប្រចាំខេត្តសៀមរាប ចំនួន២០នាក់ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈេីចម្រុះចំនួន១០០ដេីម នៅខាងកើតដងស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានបច្ចេកទេស(ស្ពានរ៉ោករ៉ាក)នៃឧទ្យានអង្គរ។
នៅថ្ងៃដដែលនោះ ឆ្លៀតឱកាសកម្មវិធីសិក្ខាសាលា ថ្នាក់ដឹកនាំ បុគ្គលិករបស់អង្គការ FAO រួមជាមួយសិក្ខាកាមចំនួន១២០នាក់ ក៏បានចូលរួមដាំកូនឈេីចម្រុះចំនួន៦០០ដេីម នៅខាងលិចដងស្ទឹងសៀមរាបនៃឧទ្យានអង្គរ ដើម្បីបន្សល់ទុកជាស្នាដៃសម្រាប់ការងារសង្គម និងទុកជាអនុស្សាវរីយ៍នៃការចងចាំក្នុងរមណីយដ្ឋានអង្គរផង៕