**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

មន្រ្តីតំណាង អ.ស.ប និងប្រតិភូកូរ៉េ ជប៉ុន អូស្រ្តាលី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី

ភ្នំពេញ៖ លោក Julian Otinkorang មន្រ្តីអង្គការសហប្រជាជាតិ​សម្រាប់រៀបចំគម្រោងហ្វឹកហ្វឺនត្រីភាគី កម្ពុជា-កូរ៉េ-អ.ស.ប បានដឹកនាំប្រតិភូនៃសាធារណរដ្ឋកូរ៉េ ជប៉ុន និងអូស្រ្តាលី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍ការអញ្ជើញមកដល់របស់ប្រតិភូទាំងអស់យ៉ាងកក់ក្តៅ និងបានពាំនាំពាក្យពេចន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និង ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ​។

ជំនួបនេះ ត្រូវបានរៀបចំឡើង ដើម្បីត្រួតពិនិត្យពីបច្ចុប្បន្នភាពនៃការប្រុងប្រៀបរបស់កម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃគម្រោងហ្វឹកហ្វឺនត្រីភាគី កម្ពុជា-កូរ៉េ-អ.ស.ប នាងចុងឆ្នាំ២០២៤នេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍ថា អាគារចំនួន៣ខ្នង ដែលត្រៀមសម្រាប់វគ្គហ្វឹកហ្វឺនដ៏សំខាន់នេះ រួមមាន អាគារសិក្សា សាលប្រជុំ និងអាគារស្នាក់នៅ អាចនឹងបញ្ចប់ការសាងសង់នាខែកញ្ញាខាងមុខនេះ។ អាគារទាំង៣ខ្នង ដែលកំពុងបណ្តែតខ្លួនក្នុងទីតាំងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាន៍នេះ នឹងបំពាក់ដោយគ្រឿងអេឡិចត្រូនិចទំនើបៗ ទាន់សម័យ ដើម្បីផ្តល់ភាពងាយស្រួលដល់សិក្ខាកាម។ ជាមួយគ្នានោះ ក៏បាននឹងកំពុងស្ថាបនាផ្លូវបេតុង ៧គីឡូម៉ែត្រ និងបានស្ថាបនាផ្លូវគ្រួសក្រហមរួចរាល់ ៦គីឡូម៉ែត្រ ។

លោក Julian Otinkorang បានបង្ហាញសេចក្តីរីករាយ ដែលបានត្រឡប់មកដល់ទឹកដីកម្ពុជាម្តងទៀត ដើម្បីសហការលើគម្រោងដ៏សំខាន់នេះជាមួយក្រុមការងារធំ និងចម្រុះជាតិសាសន៍។ លោកសង្ឃឹមថា វគ្គហ្វឹកហ្វឺននេះ នឹងកាន់តែទទួលបានលទ្ធផលជោគជ័យល្អជាងឆ្នាំមុនទៅទៀត។ លោកបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះកម្ពុជា ក្នុងការខិតខំប្រឹងរៀបចំយ៉ាងយកចិត្តទុកដាក់ លើគម្រោងហ្វឹកហ្វឺនត្រីភាគីនេះ។

មិនខុសគ្នាពីមន្រ្តីតំណាងអង្គការសហប្រជាជាតិ ប្រតិភូនៃសាធារណរដ្ឋកូរ៉េ ជប៉ុន អូស្រ្តាលី ក៏បានបង្ហាញស្នាមញញឹមបញ្ជាក់ពីអារម្មណ៍រីករាយ ដែលបានមកទឹកដីកម្ពុជា។ ដោយឡែក ចំពោះភាគីសាធារណរដ្ឋកូរ៉េ បានស្នើសុំឱ្យមានកម្មវិធីផ្ទេរ និងប្រគល់សម្ភារៈ ជាលើកទី២ របស់សាធារណរដ្ឋកូរ៉េ សម្រាប់គម្រោងហ្វឹកហ្វឺនត្រីភាគនេះ៕

អត្ថបទដែលជាប់ទាក់ទង