**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យជាតិមានជ័យ

ភ្នំពេញ៖ ដើម្បីចូលរួមថែរក្សាព្រៃឈើ និងការដាំដុះព្រៃឈើ និងដើម្បីរក្សា បរិស្ថានបៃតងនៃធនធានធម្មជាតិឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក ង៉ោ ម៉េងជ្រួនអភិបាលខេត្តស្តីទី និងឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភាលោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ អង្គភាពនានា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរពាក់ព័ន្ធសរុបប្រមាណជាង២០០០នាក់ នៅបរិវេណសាកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បានកោធសសើរដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានរួមសហការណ៍ជាមួយសាកលវិទ្យាល័យជាតិមានជ័យ មន្ទីរ អង្គភាពនានា កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានរៀបចំពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤នាពេលនេះ។

ឯកឧត្តម បានមានប្រសាសន៍បន្តលើកឡើងថា ការរួមគ្នាដាំកូនឈើនាពេលនេះ គឺដើម្បីបង្កើនធនធានធម្មជាតិ ឡើងវិញ ការពារធនធានធម្មជាតិ ចម្រុះ និងកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួល អាកាស ធាតុ។ ជាក់ស្តែងកន្លងទៅខេត្តបន្ទាយមានជ័យ ឡើងកម្តៅខ្លាំងណាស់ កាលពីកន្លងទៅថ្មីៗនេះ។

ជាមួយនោះ ឯកឧត្តម កែ គឹមយ៉ាន បានអំពាវនាវដល់ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តយុទ្ធនាការ ដាំដើមឈើឲ្យបានច្រើន តាមអង្គភាព សួនច្បារ សាលារៀន មន្ទីរពេទ្យ និងតាមផ្ទះ ដើម្បីរួមចំណែក រក្សាបរិស្ថាន និងកាត់បន្ថយកម្តៅពីភពផែនដី ដើម្បីជីវិត មនុស្ស សត្វ និងរុក្ខជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម គណៈអធិបតី លោក លោកស្រី មន្ត្រីរាជការ ភ្ញៀវកិត្តិយស តំណាងមន្ទីរស្ថាប័នពាក់ព័ន្ធ បានដាំដើមឈើនិមិត្តរូបចំនួន ៦៥០ដើម មានដូចជា ដើមបេង ដើមធ្នង់ ដើមក្រញូង ដឹងដើមចាន់គីរី។ ទន្ទឹមគ្នានោះ ក៏បានចែកកូនឈើចំនួន ៥០០០ ដើម អាជ្ញាធរក្រុងស្រុក យកទៅដាំតាមអង្គភាពរៀងៗខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង