**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជួបសំណេះសំណាល និងចែកថវិកា លើកចុងក្រោយ ជូនបងប្អូនកម្មករ និងអ្នកអនាម័យ បម្រើការងារនៅសាលាខេត្តត្បូងឃ្មុំ មុនទៅកាន់ជាអភិបាលខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ភាពសាមញ្ញ ស្នាមញញឹម ភាពស្និទ្ធស្នាល ក្តីស្រលាញ់រាប់អាន និងការយកចិត្តទុកដាក់ ជាលើកចុងក្រោយ របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាមួយបងប្អូនកម្មករ និងអ្នកអនាម័យ បម្រើការងារនៅសាលាខេត្តត្បូងឃ្មុំ ត្រូវបានបង្ហាញឡើង ក្នុងឱកាសជួបសំណេះសំណាល និងចែកថវិកា នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ មុនឯកឧត្តមបណ្ឌិត បន្តបេសកកម្មការងារ ទៅកាន់តំណែងជាអភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់បងប្អូនកម្មករទាំងអស់។ បងប្អូនក៏ដូចជាមន្ត្រីរាជការដ៏ទៃទៀតដែរ សុទ្ធសឹងចូលរួមជួយការងាររបស់រដ្ឋបាលខេត្ត ខណៈបងប្អូនជាផ្នែកមួយយ៉ាងសំខាន់ផ្នែកសម្អាត រៀបចំ អនាម័យ ជុំវិញបរិវេណសាលាខេត្ត ក៏ដូចរដ្ឋបាលប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូន កម្មករ ទាំងអស់ សូមថែរក្សានូវសុខភាពរបស់ខ្លួន និងសូមឲ្យបន្តចូលរួមក្នុងការធ្វើការថែទាំ អនាម័យ និងសម្អាតបរិស្ថាន ដើម្បីធ្វើឲ្យតំបន់បុរីរដ្ឋបាល ខេត្តត្បូងឃ្មុំ កាន់តែមានភាពស្រស់បម្រងថែមទៀតផង។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏សូមផ្ញើក្តីស្រលាញ់ នឹករលឹក ចងចាំជាប់ក្នុងចិត្ត មានចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាបងប្អូនកម្មករ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ សូមបន្តស្រលាញ់រាប់អានគ្នាជាដរាប ដោយមិនប្រកាន់វណ្ណៈ បុណ្យស័ក្តិ ក្នុងនាមឈាមជ័រខ្មែរតែមួយ រស់ក្រោមម្លប់សុខសន្តិភាព ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម។

សូមជម្រាបថា តាមរយៈព្រះរាជក្រឹត្យព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ពីអភិបាលខេត្តត្បូងឃ្មុំ ទៅជាអភិបាលខេត្តកំពង់ស្ពឺ ដែលត្រូវប្រកាសចូលកាន់តំណែង នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ខណៈឯកឧត្តម ប៉ែន កុសល្យ ពីអភិបាលខេត្តឧត្តរមានជ័យ មកជាអភិបាលខេត្តត្បូងឃ្មុំ ដែលត្រូវប្រកាសចូលកាន់តំណែង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង