**នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ**មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ**អធិការបតីអាល្លឺម៉ង់ នឹងលើកយកបញ្ហាដ្រូនសម្រាប់រុស្ស៉ី ទៅពិភាក្សាជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា**តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ**ក្រុមហ៊ុនចង់នាំចូលសាច់បង្កក ត្រូវស្នើសុំពីអគ្គនាយកដ្ឋានគយ ឬអគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានលក្ខណៈសម្បត្តិតាមលក្ខខណ្ឌតម្រូវចំនួន ៤**រដ្ឋបាលខេត្តតាកែវ គ្រោងពង្រីក និងកែលម្អរផ្លូវក្រវាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេ នៅឆ្នាំក្រោយ**រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតទៀតក្នុងឆ្នាំ២០២៣-២០២៤ និងឆ្នាំខាងមុខបន្តទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូ JCA និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រាក់យន់របស់ចិន ទំនងជានឹងធ្លាក់ថ្លៃបន្ថែមទៀត នៅពេលលោក ត្រាំ អនុវត្តវិធានការដកហូតពន្ធគយ លើការនាំចេញរបស់ចិន ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម**លោក បៃដិន សន្យាផ្ដល់ជំនួយ ៤ពាន់លានដុល្លារ ដល់មូលនិធិសមាគមអភិវឌ្ឍអន្តរជាតិ របស់ធនាគារពិភពលោក ដើម្បីជួយដល់បណ្ដាប្រទេសក្រីក្រ**នាវាទេសចរណ៍ខ្នាតធំ១គ្រឿង នាំភ្ញៀវបរទេស ២៦៤១នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន

ក្រសួងផែនការ ប្រកាសបិទបញ្ចប់ការងារផ្លាស់ប្ដូរឆ្នាំគោល គណនេយ្យជាតិ ពីឆ្នាំ២០០០ ទៅឆ្នាំ២០១៤

ភ្នំពេញ៖ ក្រសួងផែនការ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជន អ្នកប្រើប្រាស់ទិន្ន​ន័​យស្ថិតិ អ្នកសារព័ត៌មាន អ្នកសិក្សាស្រាវជ្រាវ អំពីការបិទបញ្ចប់ការងារផ្លាស់ប្ដូរឆ្នាំគោលគណ​នេយ្យ​ជាតិ ពីឆ្នាំគោល២០០០ ទៅឆ្នាំគោល២០១៤។

ក្រសួងផែនការ សហការជាមួយក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាប្រកាសផ្សព្វផ្សាយលទ្ធផលការផ្លាស់ប្ដូរឆ្នាំគោលគណនេយ្យជាតិពីឆ្នាំ២០០​០ ទៅឆ្នាំ២០១៤ ក្រោមអធិបតីភាពឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។ ផលិត​ផ​ល​ក្នុងស្រុកសរុប (ផ.ស.ស.) គឺជាការគណនា​តម្លៃជារូបិយវត្ថុ នៃផលិតផល និងសេវាកម្មសម្រេចសរុប របស់ប្រទេសមួយ​តាមថ្លៃទីផ្សារក្នុងមួយឆ្នាំ។

ឆ្នាំគោលគណនេយ្យជាតិ ឬឆ្នាំគោល ផ.ស.ស. គឺជាដំណើរការនៃការជំនួសឡើងវិញឆ្នាំគោលចាស់ (ឆ្នាំ២០០០) ដែលបានប្រើប្រាស់សម្រាប់ចងក្រង ផ.ស.ស. ជាងម្ភៃឆ្នាំមកហើយ ជាមួយនឹងឆ្នាំគោលថ្មី (ឆ្នាំ២០១៤) ដើម្បីធ្វើការគណនាថ្លៃថេរ ផ.ស.ស. សម្រាប់វាស់វែងទំហំនិងកំណើនសេដ្ឋកិច្ច។ ក្នុងរយៈពេលមួយដ៏វែងនេះ សេដ្ឋកិច្ចកម្ពុជាមានការប្រែប្រួលថ្លៃ និងរចនាសម្ព័ន្ធ វាជាការចាំបាច់ក្នុងការផ្លាស់ប្ដូរឆ្នាំគោលថ្មី ជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងប្រែប្រួលនេះ ដើម្បីលើកកម្ពស់គុណភាព និងរបាយការណ៍ ផ.ស.ស.។ តាមអនុសាសន៍របស់នាយកដ្ឋានស្ថិតិអង្គការសហប្រជាជាតិ (UN Statistics Department-UNSD) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្នើឱ្យប្រទេសជាសមាជិកផ្លាស់ប្ដូរឆ្នាំគោល ផ.ស.ស. រៀងរាល់៥ឆ្នាំ ឬយូរបំផុត១០ឆ្នាំម្តង។

ការងារផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ២០១៤ មានរយៈពេលជាង២ឆ្នាំ ចាប់ផ្តើមនាចុងឆ្នាំ២០​១៧ និងបានបញ្ចប់នាចុងខែធ្នូ ឆ្នាំ២០១៩ ក្រោមជំនួយបច្ចេកទេសពីគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក(UNE​S​C​A​P​) និងទីភា្នក់ងារសហប្រតិបត្តិការអភិ​វឌ្ឍ​ន៍អន្តរជាតិស៊ុយអែត(SIDA) ដែលបានចាត់បញ្ជូនអ្នកជំនាញស្ថិតិគណនេយ្យជាតិពីស្ថាប័នស្ថិតិចក្រភ​ព​អង់គ្លេស (ONS-UK) និងស្ថាប័នស្ថិតិប្រទេសស៊ុយអែត(SCB) មកដឹកនាំមន្រ្តីនាយកដ្ឋានគណនេយ្យជា​តិនៃ​វិទ្យាស្ថានជាតិស្ថិតិរបស់ក្រសួងផែនការដោយផ្ទាល់ និងបានចាត់អ្នកសេដ្ឋកិច្ចជាន់ខ្ព​ស់​ពីស្ថាប័នស្ថិតិប្រទេសស៊ុយអែត(SCB) មកជួយពិនិត្យលទ្ធផល។

ការផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ២០១៤ បានផ្អែកលើប្រភពទិន្នន័យសំខាន់ៗ រួមមាន៖ ជំរឿន​សេដ្ឋកិច្ចឆ្នាំ២០១១ ជំរឿនកសិកម្មឆ្នាំ​២០១៣ អង្កេតពាក់កណ្តាលជំរឿនសេដ្ឋកិច្ចឆ្នាំ២០១៤ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៤ និងប្រភពទិន្នន័យរដ្ឋបាលផ្សេងទៀត ដូចជា ជញ្ជីងទូទាត់ (ធនាគារ​ជាតិនៃកម្ពុជា) ស្ថិតិហិរញ្ញវត្ថុរាជរដ្ឋាភិបាល(ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)​ ទិន្នន័យពាណិជ្ជកម្មអន្តរជាតិ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) និងទិន្នន័យក្រសួង ស្ថាប័នផ្សេងទៀតរបស់រាជរដ្ឋាភិបាល​​កម្ពុជា​។

លទ្ធផលបឋមការផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស. ឆ្នាំ២០១៤ ត្រូវបានត្រួតពិនិត្យគុណភាព និងពិភាក្សាជាច្រើនលើកជាមួយអ្នកជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា មូលនិធិរូបិយវត្ថុអន្តរជាតិ និងស្ថាប័នស្ថិតិប្រទេសស៊ុយអែត រហូតលទ្ធផលចុងក្រោយសម្រេចបាន ដូចមានចំណុចសង្ខេបសំខាន់ៗខាងក្រោម៖
ទំហំសេដ្ឋកិច្ច ៨៨,៩ ទ្រីលានរៀល ស្មើនឹង ២២,១ ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំគោល២០១៤ បើធៀបនឹងឆ្នាំ២០០០ មានទំហំសេដ្ឋកិច្ច ៦៧,៤ទ្រីលានរៀល បានកើនឡីង​​ ៣​១​,​៩​%​។
​រចនាសម្ព័ន្ធសេដ្ឋកិច្ច៖ វិស័យកសិកម្មមានចំណែក ២២% នៃ ផ.ស.ស. (ថយចុះពី ២៩%) វិស័យឧស្សាហកម្មមានចំណែក ៣០% នៃ ផ.ស.ស. (កើនពី ២៦%) វិស័យសេវាកម្មមានចំណែក ៤២% នៃ ផ.ស.ស. (កើនពី ៤០%) នៅឆ្នាំ២០១៤ បើធៀបនឹងឆ្នាំ២០០០ ។ ចំណូលសម្រាប់ម្នាក់ (GDP per capita) កើនពី ១ ១៣១ ដុល្លារអាម៉េរិក ដល់ ១ ៤៨៩ ដុល្លារអាម៉េរិក នៅឆ្នាំ២០១៤។ គិតក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាមានទំហំ ១៦០,១ ទ្រីលានរៀលតាមថ្លៃបច្ចុប្បន្ន ស្មើនឹង ៣៩,៥ ប៊ីលានដុល្លារអាម៉េរិក និងកំណើន ៥,១%។ ចំណូលសម្រាប់ម្នាក់ ប៉ាន់ស្មាន ២ ៣៤៥ ដុល្លារ​អាម៉េរិក ៕

អត្ថបទដែលជាប់ទាក់ទង