**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ផ្ដល់អនុសាសន៍ណែនាំ ៨ចំណុច ដើម្បីរៀបចំនូវសារអប់រំសុខភាព ក្នុងវិស័យសុខាភិបាល

ភ្នំពេញ៖ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី៥ ស្ដីពីការអប់រំសុខភាព និងលើកកម្ពស់សុខភាព ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពការងារអប់រំសុខភាព និងកំណត់សារអប់រំសុខភាព។

កិច្ចប្រជុំនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ដោយបានទទួលការអញ្ជើញចូលរួមពីក្រុមការងារជាមន្ត្រីបង្គោលមកពីនាយកដ្ឋាន មជ្ឈមណ្ឌលជាតិ និងកម្មវិធីជាតិ ព្រមទាំងដៃគូរអភិវឌ្ឍវិស័យសុខាភិបាលផងដែរ។

ក្រោមកិច្ចប្រជុំនេះ លោកជំទាវរដ្ឋលេខាធិការបាន ផ្តល់អនុសាសន៍ជម្រុញលើកទឹកចិត្ត បន្តការងារអនុវត្តរួមមាន៖
-ការផលិតសារអប់រំសុខភាពតិចអំបិល តិចខ្លាញ់ តិចស្ករ រួមជាមួយការរំលេចសារអប់រំពីគ្រឿងញៀន ជាស្លាកបញ្ឈតូចៗ និងការណែនាំឱ្យដាក់លើតុពិសារអាហារនៅតាមភោជនីយដ្ឋាននានា បើអាចធ្វើទៅបាន
-ការបន្តកិច្ចខិតខិតខំប្រឹងប្រែង ក្នុងការចាក់ផ្សាយសារអប់រំសុខភាពនៅលើផ្ទាំង LED តាមដងផ្លូវ ទីផ្សា សាលារៀន ទូទាំងរាជធានីខេត្ត
– ការរៀបចំដាក់អាល់កុលលាងដៃនៅគ្រប់បន្ទប់ពិគ្រោះ និងព្យាបាលជំងឺតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា
– ការបង្កើតកិច្ចសហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចែករំលែក និងបង្កើនការផ្សព្វផ្សាយ សារអប់រំសុខភាព

– ការជំរុញពន្លឿនការរៀបចំឡើងវិញនូវក្រុមការងារបច្ចេកទេសផលិតសម្ភារអប់រំសុខភាពប្រឆាំងនឹងជំងឺរបេងនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន
– ការបង្កើតជា QR Code សម្រាប់ផ្ទុករាល់ឯកសារអប់រំសុខភាពផ្សេងៗ
– ការត្រៀមលក្ខណ:ក្នុងការបើកយុទ្ធនាការអប់រំសុខភាព ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម
– ការត្រៀមនូវប្រធានបទអប់រំសុខភាព និងលើកកម្ពស់សុខភាពសម្រាប់ឆ្នាំ ២០២៥

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានសម្ដែងនូវការកោតសរសើរដល់ក្រុមការងារទាំងអស់ដែលតែងតែរិះរកនូវគំនិតច្នៃប្រឌិតថ្មីៗ ក្នុងការរៀបចំនូវសារអប់រំសុខភាពឱ្យកាន់តែមានភាពទាក់ទាញ និងផ្ដល់នូវប្រសិទ្ធិភាពខ្ពស់។

អត្ថបទដែលជាប់ទាក់ទង