**អ៊ុយក្រែន ប្រារព្ធខួប១ពាន់ថ្ងៃ នៃការឈ្លានពាន ខណៈអាម៉េរិកចោទរុស្ស៊ីថា កំពុងបញ្ឆេះភ្លើងសង្គ្រាមកាន់តែខ្លាំង**បណ្តាក្រុមហ៊ុនវិនិយោគជប៉ុន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា**ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយស្តីពីសកម្មភាពមុខទល់មុខរវាងយុវជននៃបណ្តាប្រទេស”សកលខាងត្បូង”ចាប់ដំណើរការនៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ**បទវិភាគ៖ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួមនៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល**គ.ជ.ប សម្រេចលុបឈ្មោះ ឯកឧត្ដម ប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា មណ្ឌលរាជធានីភ្នំពេញ និងទទួលស្គាល់ ឯកឧត្ដម ង៉ែត ចដ្ដាវី ជំនួសវិញ**គណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម បង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ**មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ**អធិការបតីអាល្លឺម៉ង់ នឹងលើកយកបញ្ហាដ្រូនសម្រាប់រុស្ស៉ី ទៅពិភាក្សាជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា**តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ**ក្រុមហ៊ុនចង់នាំចូលសាច់បង្កក ត្រូវស្នើសុំពីអគ្គនាយកដ្ឋានគយ ឬអគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានលក្ខណៈសម្បត្តិតាមលក្ខខណ្ឌតម្រូវចំនួន ៤**រដ្ឋបាលខេត្តតាកែវ គ្រោងពង្រីក និងកែលម្អរផ្លូវក្រវាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេ នៅឆ្នាំក្រោយ**រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតទៀតក្នុងឆ្នាំ២០២៣-២០២៤ និងឆ្នាំខាងមុខបន្តទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូ JCA និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រាក់យន់របស់ចិន ទំនងជានឹងធ្លាក់ថ្លៃបន្ថែមទៀត នៅពេលលោក ត្រាំ អនុវត្តវិធានការដកហូតពន្ធគយ លើការនាំចេញរបស់ចិន ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម**លោក បៃដិន សន្យាផ្ដល់ជំនួយ ៤ពាន់លានដុល្លារ ដល់មូលនិធិសមាគមអភិវឌ្ឍអន្តរជាតិ របស់ធនាគារពិភពលោក ដើម្បីជួយដល់បណ្ដាប្រទេសក្រីក្រ

រដ្ឋមន្ត្រីផែនការ សង្ឃឹមថា ពេលផ្លាស់ប្តូរឆ្នាំគោលថ្មី២០១៤ មន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នឹងសហការជាមួយតួអង្គពាក់ព័ន្ធ សម្រេចបានលទ្ធផលល្អប្រសើរដូចការរំពឹងទុក

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីលទ្ធផលចុងក្រោយការផ្លាស់ប្តូរឆ្នាំគោល គណនេយ្យជាតិឆ្នាំ២០១៤ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា នៅ ពេលផ្លាស់ប្តូរឆ្នាំគោលថ្មី ២០១៤ ខាងមុខ មន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នឹងសហការជាមួយតួអង្គពាក់ព័ន្ធ ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បណ្តាក្រសួងស្ថាប័នក្នុងរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័ន អប់រំ និង ស្រាវជ្រាវ សម្រេចបានលទ្ធផលល្អប្រសើរដូចការរំពឹងទុក។

ឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ក្រសួងផែនការ និងក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ បានសហការរៀបចំសិក្ខាសិលាពិគ្រោះយោបល់ ដោយមានការចូលរួមពីក្រសួង ស្ថាប័ន ដៃគូ អភិវឌ្ឍ រាជបណ្ឌិត្យសភាកម្ពុជា ស្ថាប័នអប់រំ និងស្រាវជ្រាវ និងអ្នកជំនាញការពីស្ថាប័នស្ថិតិស៊ុយអែត និងមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីទទួលយកធាតុចូលសម្រាប់កែលម្អតួលេខ ផ.ស.ស. ឆ្នាំគោលថ្មី ឆ្នាំ២០១៤ ដោយអង្គសិក្ខាសាលានាពេលនោះបានឯកភាពទទួលយកលទ្ធផលនៃការផ្លាស់ប្តូរឆ្នាំគោលថ្មីនេះ។ ស៊េរីទិន្នន័យ ផ.ស.ស. ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២២ ចុងក្រោយដែលផលិតដោយវិទ្យាស្ថានជាតិ ស្ថិតិត្រូវបានឯកភាពគ្នាក្នុងកម្រិតបច្ចេកទេស និងត្រូវបានដាក់ឆ្លងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគោល នយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាលើកទី២ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយអាចទទួលយក បានទាំងកម្រិតបច្ចេកទេស និងកម្រិតនយោបាយ។

ក្នុងនាមក្រសួងផែនការ ឯកឧត្ដមរដ្ឋមន្ត្រី ពិតជាមានមោទនភាពចំពោះសមិទ្ធផលថ្មីៗដែលវិទ្យាស្ថានជាតិស្ថិតិសម្រេច បាននាពេលនេះ និងនាពេលកន្លងមកដូចជា៖ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១, ជំរឿនកសិកម្មឆ្នាំ២០១៣, អង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៤ និងការងារ និងសកម្មភាពស្ថិតិដទៃទៀតដែលទទួលបានការជួយ សម្របសម្រួល និងគាំទ្រពីតួអង្គស្នួលនៃបណ្តាក្រសួង ស្ថាប័ន ជាពិសេសការជួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបា លកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងស្មារតីពពង្រឹងភាពម្ចាស់ការ និងអនុវត្តកំណែទម្រង់ស៊ី ជម្រៅ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវនិងមោះមុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធស្ថិតិជាតិ ដែលជាច្រើនឆ្នាំកន្លងមកវិទ្យាស្ថាន ជាតិស្ថិតិពឹងផ្អែកស្ទើរតែទាំងស្រុងលើថវិកាដៃគូអភិវឌ្ឍ។ បច្ចុប្បន្ននេះសកម្មភាពស្ថិតិស្ទើរតែទាំងអស់របស់ វិទ្យាស្ថានជាតិស្ថិតិ អនុវត្តដោយថវិកាជាតិ និងដោយមន្ត្រីវិទ្យាស្ថានជាតិស្ទើរតែទាំងស្រុង។

ឯកឧត្ដមរដ្ឋមន្ត្រីសង្ឃឹមថា «នៅពេលផ្លាស់ប្តូរឆ្នាំគោលថ្មី ២០១៤ ខាងមុខ មន្ត្រីវិទ្យាស្ថានជាតិស្ថិតិ នឹងសហការជាមួយតួអង្គពាក់ព័ន្ធ ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បណ្តាក្រសួងស្ថាប័នក្នុងរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័ន អប់រំ និង ស្រាវជ្រាវ សម្រេចបានលទ្ធផលល្អប្រសើរដូចការរំពឹងទុក។
ការប្តូរឆ្នាំគោលគណនេយ្យជាតិ២០១៤ គឺជាកិច្ចការដ៏សំខាន់មួយរបស់វិទ្យាស្ថានជាតិស្ថិតិ នៃ ក្រសួងផែនការ ហើយលទ្ធផលដែលសម្រេចបាននេះ ដោយសារមានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាល ដោយមានការចង្អុល បង្ហាញផ្លូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក ព្រមទាំងការ គ្រប់គ្រង ដឹកនាំអនុវត្តធ្វើដោយនាយកដ្ឋានគណនេយ្យជាតិ នៃវិទ្យាស្ថានជាតិស្ថិតិ និងមានកិច្ចសហការ ជំនួយបច្ចេកទេសពីគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី និងប៉ា ស៊ីហ្វិក UNESCAP ស្ថាប័នស្ថិតិប្រទេសស៊ុយអែត និងបានពិនិត្យបច្ចេកទេស និងគុណភាព ដោយមូលនិធិ រូបិយវត្ថុអន្តរជាតិ IMF សម្រេចបានលទ្ធផលចុងក្រោយនៃស៊េរីទិន្នន័យ ផ.ស.ស. ឆ្នាំ២០០០ ដល់ឆ្នាំ ២០២២ ប្រកបដោយជោគជ័យសម្រាប់ធ្វើការផ្សព្វផ្សាយនៅក្នុងសិក្ខាសាលានាពេលនេះ»។

ជាមួយគ្នានោះឯកឧត្ដម ប៊ិន ត្រឈៃ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អតីតរដ្ឋមន្ត្រីក្រសួងផែនការ, ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម អ៊ុង លុយណា អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីជំនាញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងផែនការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័ន ពាក់ព័ន្ធ ដែលបានដឹកនាំ សហការ និងចូលរួមក្នុងដំណើរការផ្លាស់ប្តូរឆ្នាំគោលនេះរហូតសម្រេចបាន ជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង