**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ**មហាអំណាច​ពិភពលោក​រៃអង្គាស​ប្រាក់​បាន ១ពានពាន់លានដុល្លារ សម្រាប់ជួយ​ប្រទេស​លីបង់ បប៉ុនប៉ុន្តែបទឈប់បាញ់នៅមិនទាន់ច្បាស់**លោក Kanda អតីតមន្ត្រីការទូតហិរញ្ញវត្ថុកំពូលជប៉ុន នឹងក្លាយជាប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**នាយករដ្ឋមន្រ្តីថៃ សុំទោសចំពោះការស្លាប់របស់ក្រុមបាតុករមូស្លីម ៨៥នាក់ កាលពី២០ឆ្នាំមុន**អភិបាលខេត្តកណ្ដាល ណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ពលរដ្ឋ**លោកជំទាវ ជូ ប៊ុនអេង អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី វិធានការបង្ការទប់ស្កាត់ហានិភ័យ នៃអំពើពពោះជំនួស**លទ្ធផលនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម សុខ សូកេន និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ**នគរបាល ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅក្រុងពោធិ៍សាត់**លោក Xi Jinping អញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ “ BRICS បូក” ព្រមទាំងថ្លែងសន្ទរកថាគន្លឹះ**ឯកឧត្តម យិត បុណ្ណា បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “បច្ចេកទេសថ្មី នៃផលិតផលកៅស៊ូក្រាលផ្លូវ (Asphalt Innovation Workshop)**ឧបនាយករដ្ឋមន្ត្រី ២រូប អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំស្តីពី ការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃទីស្តីការគណៈរដ្ឋមន្រ្តី**អភិបាលខេត្តកំពត និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្រ លើកទី១១**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ គោលនយោបាយអ្វីក៏ដោយ បើមិនមានការចូលរួមពីប្រជាពលរដ្ឋ គឺមិនទទួលបានជោគជ័យឡើយ**រដ្ឋមន្ត្រី ហួត ហាក់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង**គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាព ៦៥,៨៥% ហើយ គិតត្រឹមពាក់កណ្តាលខែតុលានេះ**កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង**ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងឯកអគ្គរដ្ឋទូតកូរ៉េ ដឹកនាំកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េខាងត្បូងលើកទី១**ព្រឹត្តិការណ៍ប្រកួតកីឡា​យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” មានរយៈពេលខ្លី ប៉ុន្តែអាចដំណើរការទៅដោយរលូន និងជោគជ័យត្រចះត្រចង់**រដ្ឋសភា បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីចេញសេចក្តីស្នើវិសោធនកម្ម និងអនុម័តលើសេចក្តីព្រាងច្បាប់ ដោយរបៀបវារៈចំនួន៤

ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមសហការផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ឱ្យបានទូលំទូលាយ និងឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ បានអំពាវនាវចំពោះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមចូលរួមសហការ ផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ឱ្យបានទូលំទូលាយ និងឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់មូលដ្ឋាន។

នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារសម្រេចប្រចាំឆ្នាំ២០២៣ និងទិសដៅបន្ត របស់ក្រុមការងារទី១ នៃក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ថ្នាក់ក្រោមជាតិ នៅរាជធានីភ្នំពេញ។​

នាឱកាសនោះដែរ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានមានប្រសាសន៍ស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវអស់លោក លោកស្រី ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ តំណាង អង្គភាព មន្ទីរជំនាញនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងអស់លោក លោកស្រី អភិបាលខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងអង្គពិធីទាំងមូល ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។

ឯកឧត្តមសន្តិបណ្ឌិត មានប្រសាសន៍បន្តថា ក្នុងនាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាមឯកឧត្តមសន្តិបណ្ឌិត ផ្ទាល់សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមសហការគ្នាបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីផ្សព្វផ្សាយនូវការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ឱ្យកាន់តែទូលំទូលាយ មានប្រសិទ្ធភាព និងរីកចម្រើនថែមទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការពារមាតុភូមិកម្ពុជា។

ឯកឧត្តមសន្តិបណ្ឌិត បន្តថាទោះបីបច្ចុប្បន្ននេះ ប្រទេសជាតិយើងមានសន្តិភាព និងស្ថិរភាពរឹងមាំក៏ពិតមែន ប៉ុន្តែបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាសុខុមាលភាពប្រជាពលរដ្ឋ និងការផ្តល់សេវាចាំបាច់នានា នៅតែជាបញ្ហាអាទិភាព ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យប្រជាពលរដ្ឋយើងគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពកាន់តែល្អប្រសើរ ព្រមទាំងមានជីវភាពរុងរឿង និងសុខដុមរមនាថែមទៀត។

ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងក្នុងពេលបច្ចុប្បន្ន ឯកឧត្តមសន្តិបណ្ឌិត បានណែនាំអំពីកិច្ចការសំខាន់ៗជាអាទិភាព ដើម្បីជំរុញការអនុវត្ត គោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ដូចខាងក្រោមនេះ៖

១-ការធ្វើវេទិកាសាធារណៈ ដើម្បីប្រមូលផ្ដុំដោះស្រាយបញ្ហានានាក្នុងសហគមន៍ បង្កាទប់ស្កាត់អំពើលួច ឆក់ ប្លន់គ្រប់ប្រភេទ ពង្រឹងយន្តការតាមដានត្រួតពិនិត្យការអនុវត្តផែនការប្រយុទ្ធប្រឆាំងបទល្មើស ការលើកកម្ពស់គុណភាព និងសមត្ថភាពមន្ត្រីនគរបាលយុត្តិធម៌ សំដៅបង្កើនប្រសិទ្ធភាពក្នុងការស្រាវជ្រាវស៊ើបអង្កេត និងស្វែងរកចាប់ខ្លួនមុខសញ្ញាដែលប្រព្រឹត្តបទល្មើស យកមកផ្ដន្ទាទោសតាមច្បាប់។

២-ការចងក្រងក្រុមប្រជាការពារ ឱ្យចូលរួមរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅតាមភូមិ ឃុំ-សង្កាត់របស់ខ្លួន ដើម្បីចូលរួមក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន និង លើកកម្ពស់កិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្កើតឱ្យមានយន្តការផ្លាស់ប្ដូរព័ត៌មាន និងការគាំទ្រសហការគ្នាទៅវិញទៅមក ក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។

៣-ការចាត់វិធានការទប់ស្កាត់ និងបង្រ្កាបសកម្មភាពក្មេងទំនើងឱ្យបានទាន់ពេលវេលា ពិសេស សកម្មភាពប្រមូលផ្ដុំបង្កភាពអនាធិបតេយ្យតាមទីសាធារណៈ សកម្មភាពបង្ហោះម៉ូតូ ត្រូវធ្វើការអប់រំ និងឱ្យឪពុកម្ដាយ អាណាព្យាបាល មកធានាយកទៅអប់រំបន្ត នៅគ្រួសាររបស់ពួកគេ និងការបង្កភាព ចលាចលក្នុងសហគមន៍ ត្រូវធ្វើការបង្ក្រាបឱ្យបានទាន់ពេលវេលា។

៤-ការបង្ក្រាបទប់ស្កាត់គ្រោះអគ្គិភ័យតាមរយៈការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ជាពិសេស គោលដៅងាយរងគ្រោះ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ឧបករណ៍ សម្ភារៈ និងវត្ថុទាំងឡាយណាដែលងាយឆាបឆេះត្រូវរក្សាទុកនៅកន្លែងមានសុវត្ថិភាពឱ្យបានត្រឹមត្រូវ ថែរក្សាបំពង់ពន្លត់អគ្គិភ័យ និងពិនិត្យលើគុណភាពឧបករណ៍ពន្លត់អគ្គិភ័យជាប់ជាប្រចាំ។

៥-ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការប្រើអំពើហិង្សាក្នុងគ្រួសារ ការកេងប្រវ័ញ្ទផ្លូវភេទអំពើអនាចារ អំពើរំលោភសេពសន្ថវៈ ការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ ត្រូវចាត់វិធានការទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់តាមច្បាប់ និងតាមគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននិងសមត្ថកិច្ច ដែលមានការពាក់ព័ន្ធ។
៦-ការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនខុសច្បាប់ តាមរយៈការរៀបចំផែនការបង្ការ ទប់ស្កាត់ បង្ក្រាបសកម្មភាពលួចនាំចូលថ្នាំញៀនខុសច្បាប់គ្រប់ប្រភេទ ចូលមកក្នុងមូលដ្ឋាន និងការរក្សាទុក ឬលួចកែច្នៃគ្រឿងញៀនសំយោគគ្រប់ប្រភេទ។ ខិតខំស្រាវជ្រាវ និងបង្ក្រាបឱ្យបាន រាល់ការលួចដាំដុះ ដំណាំដែលមានសារធាតុញៀន នៅក្នុងក្នុងមូលដ្ឋាន។

៧-ការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការចូលរួមសហការជាមួយបណ្ដាគ្រប់ភាគីដែលមានការពាក់ព័ន្ធ បង្កើនការអប់រំអំពីច្បាប់ និងផលប៉ះពាល់នានា ដែលបណ្ដាមកពីការមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដល់រោងចក្រ សហគ្រាស សាលារៀន គ្រឹះស្ថានសិក្សាគ្រប់កំរិត ផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈកម្មវិធីសាសនា សិល្បៈ កម្មវិធីវេទិកាសាធារណៈ និងកម្មវិធីផ្សេងៗក្នុងសង្គម។

ឯកឧត្តមសន្តិបណ្ឌិត ក៏បានជំរុញទឹកចិត្តដល់ ថ្នាក់ដឹកនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តំណាងអង្គភាពមន្ទីរជំនាញនានាគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌទាំង១៤ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ សូមបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចឱ្យបានកិច្ចការដែលនៅសេសសល់នានា ជាពិសេសពង្រីកវិសាលភាពនៃការអនុវត្តគោលនយោបាយ “ភូមិ- ឃុំ-សង្កាត់ មានសុវត្ថិភាព” ដើម្បីធានាបាននូវប្រក្រតីភាពនៃជីវភាពសង្គមលើគ្រប់វិស័យ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ពន្លឿនការអភិវឌ្ឍ និងបង្កើនទំនុកចិត្តជូនដល់វិនិយោគិន ធុរជន ពាណិជ្ជករ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ឱ្យរស់នៅប្រកបដោយសុវត្ថិភាព និងភាពសុខដុមរមនា៕

អត្ថបទដែលជាប់ទាក់ទង