ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ចុះទស្សនកិច្ចនៅរោងចក្រដំឡើង និងផលិតគ្រឿងបំណែកម៉ូតូ ហុងដា នៅរោងចក្រ អិន ស៊ី អិច សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួងចុះទស្សនកិច្ចនៅរោងចក្រដំឡើង និងផលិតគ្រឿងបំណែកម៉ូតូហុងដា (Honda) នៅរោងចក្រ អិន ស៊ី អិច(NCX) មានទីតាំងនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទស្សនកិច្ចធ្វើឡើងក្នុងគោលបំណង ស្វែងយល់ពីប្រវត្តិ និងប្រតិបត្តិការរបស់រោងចក្រ NCX ព្រមទាំងស្វែងយល់ពីដំណើរការត្រួតពិនិត្យ និងខ្សែច្រវាក់ចាប់ពីផលិតកម្មគ្រឿងបង្គុំតួម៉ូតូ រហូតដល់ការដំឡើងម៉ូតូ ៕