**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំពិនិត្យដំណើរការ ត្រៀមរៀបចំពិធីប្រគល់សញ្ញាបត្រជូនគរុនិស្សិត គរុសិស្ស និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

ភ្នំពេញ៖ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំពិធីប្រគល់សញ្ញាបត្រជូនគរុសិស្សជំនាន់ទី៣១ គរុនិស្សិតជំនាន់ទី២ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធក្រោមឱវាទ នាយក នាយករងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បាត់ដំបង សរុបប្រមាណ ៣២នាក់។

កិច្ចប្រជុំនេះ ផ្តោតពិភាក្សាលើការងារត្រៀមរៀបចំស្តង់ពិព័រណ៍ស្នាដៃសិស្ស និងសមិទ្ធផលសំខាន់ៗលើផ្នែកគរុកោសល្យ ដើម្បីបង្ហាញអំពីវឌ្ឍនភាពកំណែទម្រង់វិស័យអប់រំនៅកម្ពុជាកន្លងមក ដែលក្នុងនោះរួមមានស្តង់៖ ១). ប្រព័ន្ធបណ្ដុះបណ្ដាល និងវិក្រឹតការគ្រូបង្រៀន ២). វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ៖ ហេដ្ឋារចនាសម្ព័ន្ធឆ្លើយតបការរៀន និងបង្រៀនក្នុងសតវត្សរ៍ទី ២១ ៣). វិទ្យាស្ថានគរុកោសល្យបាត់ដំបង៖ សក្តានុពល និងកាលានុវត្តភាពនៃការបណ្តុះបណ្តាលគ្រូសតវត្សរ៍ទី ២១ ៤). វិទ្យាស្ថានជាតិអប់រំ៖ ឧត្តមភាព គុណភាព សមធម៌ សុចរិត នវានុវត្តន៍ ៥). ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ៦). បណ្ណាល័យគំរូ ៧). អំណាន និងគណិតវិទ្យាថ្នាក់ដំបូងជាមូលដ្ឋានគ្រឹះនៃការសិក្សា ៨). សាលារៀនជំនាន់ថ្មី៖ ផ្តល់ភាពអង់អាចដល់គ្រូបង្រៀនឆ្ពោះទៅសម្រេចបរិវត្តកម្មនៃការអប់រំ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អមដំណើរដោយក្រុមការងារពាក់ព័ន្ធ បានចុះទៅពិនិត្យដំណើរការនៃការរៀបចំស្តង់ពិព័រណ៍ដោយផ្ទាល់ផងដែរ។

គួរបញ្ជាក់ដែរថា ពិធីប្រគល់សញ្ញាបត្រ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋានគ្រូ នឹងប្រារព្ធឡើងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងឱកាសនោះផងដែរ នឹងមានការដាក់តាំងបង្ហាញនូវស្នាដៃរបស់សិស្សនិស្សិត និងសមិទ្ធផលសំខាន់ៗក្នុងវិស័យអប់រំដែលបង្ហាញពីការឆ្លើយតបរបស់កំណែទម្រង់វិស័យអប់រំទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលផ្ដោតអាទិភាពលើការអភិវឌ្ឍមូលធនមនុស្ស ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៥០៕

អត្ថបទដែលជាប់ទាក់ទង