អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានចែកជូនយោធិន កងពលតូចថ្មើរជើងលេខ៥៣
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ដឹកនាំនាយទាហានកងពល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកស័ង្កសីចំនួន២០០ សន្លឹក អាគុយ៧០មួយធុង ធុងទឹកចំណុះ១.០០០លីត្រ ចំនួន០១ធុង និងថវិការចំនួន៥០០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ដម្ភដល់កងកម្លាំងកងពលចុះសហការល្បាតរុករក ការពារ ទប់ស្កាត់ និងបង្រ្កាបការទន្ទ្រានដីព្រៃឈើធម្មជាតិក្នុងភូមិសាស្ត្រ ខេត្តប៉ៃលិន ដើម្បីធ្វើជម្រកស្នាក់តាមគោលដៅ ។
ឧត្តមសេនីយ៍ត្រី កែវ សេងលន ជំនួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ក្នុងកងពលតូចថ្មើរជើងលេខ៥៣ សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្តេច តែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មិនដែលខកខាន ៕