**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារជូន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ចូលរួមសោកស្តាយពីគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស៊ីហ្សាង**អភិបាលខេត្តសៀមរាប ជំរុញអាជ្ញាធរក្រុង ស្រុក និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តផ្លូវច្បាប់ចំពោះបុគ្គលណាដែលបំពានទន្ទ្រានដីតំបន់៣ និងតំបន់ឧទ្យានជាតិ**គណៈកម្មាការគ្រប់គ្រងផ្សារជម្ពូវ័ន សម្រេចបញ្ឈប់ការងារសន្តិសុខផ្សារម្នាក់ បន្ទាប់ពីអនុវត្តន៍ការងារលើសពីតួនាទី**រដ្ឋមន្រ្តី ឈាង រ៉ា៖ អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្ត**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ**ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជំរុញឱ្យលោក ហេង សិទ្ធី បង្ហាញភស្តុតាង ដែលហ៊ានចោទរដ្ឋមន្ត្រីមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើអំណាចកៀបសង្កត់ ដើម្បីរកលុយ**ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បង្កឱ្យឆាបឆេះពេញមួយផ្នែកធំ នៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ខណៈមនុស្ស ៣០០០០នាក់ត្រូវជម្លៀសខ្លួន**ប៉ូលិសថៃ ចោទប្រកាន់ហ្មដំរីម្នាក់បន្ទាប់ពីសត្វដំរីមួយក្បាល ធ្វើឱ្យអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ស្លាប់ នៅឯភាគខាងត្បូងប្រទេស**ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥**លោក Scholz ផ្ទុះសំណើរការដំឡើងថ្លៃក្នុងវិស័យការពារជាតិអាល្លឺម៉ង់យ៉ាងខ្លាំង**ក្នុងឱកាសអបអរទិវាជ័យជម្នះ៧មករា អង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥នាក់ នៅខេត្តបន្ទាយមានជ័យ**ស្នងការភ្នំពេញ បំភ្លឺជុំវិញការបង្ហោះវីដេអូរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះស៊ែបន្តគ្នាមានខ្លឹមសារ “ស៊យផឹកពីកំប៉ុងអស់250000៛តើក្នុងមាត្រាទីប៉ុន្មានពិន័យ250000៛ខ្ញុំសួរអត់ឆ្លើយទេមានបងប្អូនណាដឹងជួយប្រាប់ផង”

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា នឹងបន្តកិច្ចចរចាជាមួយអាមេរិក

បរទេស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានឲ្យដឹងកាលពីថ្ងៃចន្ទថា កិច្ចចរចានឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះជាមួយសហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មឡើងវិញលើឧស្សាហកម្មប្រេងរបស់ប្រទេសនៅអាមេរិកខាងត្បូង ខណៈដែលលោកសម្លឹងឆ្ពោះទៅរកការបោះឆ្នោតនៅខែនេះ។

លោក Nicolas Maduro បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនបានផ្តួចផ្តើមសំណើរនេះ ហើយថាទីក្រុង Caracas បានយល់ព្រមលើវា បន្ទាប់ពីមានការពិចារណាយ៉ាងយកចិត្តទុកដាក់រយៈពេលពីរខែ។

លោក Nicolas Maduro បបានឲ្យដឹង​តាម​ទូរទស្សន៍​រដ្ឋ​ថា​ នៅ​ថ្ងៃ​ពុធ​ក្រោយ​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​នឹង​ចាប់ផ្តើម​ឡើង​វិញ​។

កាល​ពី​ឆ្នាំ​មុន សហរដ្ឋ​អាមេរិក និង​វេណេស៊ុយអេឡា​បាន​បើក​ការ​ចរចា​សម្ងាត់​នៅ​ប្រទេស​កាតា។ ទីបំផុត ពួកគេ​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ដោះដូរ​អ្នកទោស​ដ៏​ធំ​មួយ​ដែល​បាន​សម្របសម្រួល​ដោយ​រដ្ឋ​ឈូងសមុទ្រ។

វ៉ាស៊ីនតោន​បាន​ដោះលែង​លោក Alex Saab ដែលជា​សម្ព័ន្ធមិត្ត​របស់​លោក Nicolas Maduro ដែល​ត្រូវបាន​សហរដ្ឋអាមេរិក​ចោទប្រកាន់​ពីបទ​លាងលុយកខ្វក់​ឱ្យ​ក្រុង Caracas។

ជាថ្នូរនឹងគ្នា វេណេហ្ស៊ុយអេឡាបានប្រគល់ជនរត់គេចខ្លួនម្នាក់ឈ្មោះ Leonard Francis ដែលជាចំណុចកណ្តាលនៃរឿងអាស្រូវពុករលួយដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់កងទ័ពជើងទឹកអាមេរិក បានដោះលែងអ្នកទោសនយោបាយវេណេហ្ស៊ុយអេឡា ២០នាក់ និងដោះលែងអ្នកជាប់ឃុំអាមេរិកចំនួន ១០នាក់។

លោក Maduro បានបញ្ជាក់ថា យើងនឹងពិភាក្សាគ្នា និងស្វែងរកកិច្ចព្រមព្រៀងថ្មីដើម្បីឱ្យអ្វីៗត្រូវបានគោរព ជាពិសេសនូវអ្វីដែលយើងបានចុះហត្ថលេខានៅកាតា កាលពីខែកញ្ញា។

មេដឹកនាំវេណេហ្ស៊ុយអេឡាបានឲ្យដឹងថា លោកសង្ឃឹមសម្រាប់ការសន្ទនា ការយោគយល់គ្នា អនាគតសម្រាប់ទំនាក់ទំនងរបស់យើង។

អត្ថបទដែលជាប់ទាក់ទង