រាជរដ្ឋាភិបាល សម្រេចតែងតាំងមន្ត្រីរាជការចំនួន០២រូប ឱ្យចូលកាន់មុខតំណែងជាអភិបាលរងរាជធានីភ្នំពេញ
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យសម្រេចតែងតាំងមន្ត្រីរាជការចំនួន០២រូប ឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដូចមានរាយនាមខាងក្រោម៖
១.លោក សេង វណ្ណៈ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
២.លោក ឆាយ វីរៈ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៦ ឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ៕