សម្តេច ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តរបៀបវារៈសំខាន់ៗមួយចំនួន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តរបៀបវារៈសំខាន់ៗ មួយចំនួន។
ជាលទ្ធផល កិច្ចប្រជុំបានអនុម័តសេចក្តីសម្រេចស្តីពីបែបបទនីតិវិធី និងវិធាននៃការតំាងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា។ បានអនុម័តសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការចុះបំពេញបេសកកម្មរបស់គណៈកម្មការនានានៃរដ្ឋសភា និងបានអនុម័តសេចក្តីសម្រេចស្តីពី បែបបទការងាររបស់គណៈកម្មការនានានៃរដ្ឋសភា៕