**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត

ឯកឧត្តម ងួន រតនៈ ថ្លែងអំណរគុណដល់កងកម្លាំងចម្រុះ ដែលបានរួមគ្នាយ៉ាងសកម្ម ក្នុងការ ការពារ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខេត្តកំពង់ធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលសកម្មភាពគ្រប់ គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ប្រចាំខែមិថុនា និងដាក់ចេញនូវទិសដៅបន្តសម្រាប់អនុវត្តប្រចាំខែកក្កដា ឆ្នាំ២០២៤ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ។

លោកវារសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ និងជាក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការ គ្រប់គ្រងការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ ស្តីពីលទ្ធផលនៃការប្រើប្រាស់កម្លាំងសរុប ក្នុងការ ការពារ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅនិងទិសដៅមួយចំនួនដែលត្រូវអនុវត្តបន្តនៅក្នុងខែកក្កដា ឆ្នាំ២០២៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានឡើងគូសបញ្ជាក់អំពីចំណុចខ្លាំង បញ្ហាប្រឈមនិងសំណូមពរមួយចំនួន ជូនអង្គប្រជុំ ក្នុងនោះដោយបានបញ្ជាក់ថា ក្នុងរយៈពេលជាងពីរខែកន្លងទៅនេះ យើងបានទប់ស្កាត់ និងបង្ក្រាបបាន មិនឲ្យមានការកាត់ទន្ទ្រានព្រៃឈើជាថ្មីនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំទាំងមូល ហើយជាមួយនោះក្រុមប្រតិបត្តិការដោយកងកម្លាំងចម្រុះ បានរកឃើញផ្ទៃដី ដែលបានកាប់ទន្ទ្រានរួចជាង ១.២០០ហិកតា មុនពេលកងកម្លាំងចម្រុះមកដល់ និងបានទប់ស្កាត់មិនឲ្យមានការដាំដុះនៅលើផ្ទៃដី ដែលបានកាប់ទន្ទ្រានដោយខុសច្បាប់កន្លងទៅ ដោយត្រូវចាត់វិធានការគ្រប់គ្រងផ្ទៃដីទាំងនេះ ឲ្យបានច្បាស់លាស់ ព្រមទាំងបានសំណូមពរដល់ស្ថាប័នជំនាញ និងអាជ្ញាធរដែនដី ត្រូវស្រាវជ្រាវរកមុខសញ្ញាជនល្មើសដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

ឯកឧត្តម ងួន រតនៈ បានថ្លែងនូវការកោតសរសើរ ដល់កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធ រួមជាមួយអាជ្ញាធរដែនដី ដែលបានសហការគ្នាល្អ ក្នុងកិច្ចប្រតិបត្តិការប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលពីរខែកន្លងទៅនេះ ទទួលបានលទ្ធផលល្អ និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនកងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី ត្រូវបន្តយកចិត្តទុកដាក់អនុវត្តសកម្មភាព ការពារ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនេះ ឲ្យដូចភ្លៀងរលឹម ព្រមជាមួយនោះផងដែរ ត្រូវគ្រប់គ្រងផ្ទៃដី ដែលបានរកឃើញដោយជនល្មើសលួចកាប់ទន្ទ្រានកន្លងទៅ ឱ្យបានល្អ មិនឱ្យមានការបាត់បង់ទៅវិញ ហើយត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនល្មើស។ ដោយឡែកត្រូវរៀបចំផែនការប្រើប្រាស់កម្លាំងសរុប ក្នុងការដាំដើមឈើលើផ្ទៃដី ដែលបានរកឃើញ ដើម្បីទុកជាសម្បត្តិធនធានធម្មជាតិរបស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង