អនុប្រធានទី២ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតសភាប្រើភាសាបារាំងលើកទី៤៩ នៅប្រទេសកាណាដា
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតលើកទី៤៩ នៃសភាប្រើភាសាបារាំង (APF) នៅទីក្រុង Montreal ប្រទេសកាណាដា ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញជូនដំណើរពីសមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផងដែរ៕